ខេត្តមណ្ឌលគីរី: ពិតជាគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង រថយន្តមួយគ្រឿងម៉ាកកូរ៉េ ដឹកការ៉ូ បើកបរសុខៗបានរ៉េចង្គូត ធ្លាក់ពីលើផ្លូវជាតិដោយមិនដឹងខ្លួន ចូលជ្រោះជម្រៅប្រហែល១០០ម៉ែត្រ បណ្តាលឱ្យរថយន្តខូចខ្ទេចខ្ទីគ្មានសល់ ប៉ុន្តែសំណាងល្អ អ្នកបើកបរពីរនាក់តែកុងនិងព្រូ រងរបួសធ្ងន់ធ្ងរបានគៀបជាប់ក្នុងកាប៊ីនរថយន្ត សំណាងល្អសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅជិតចំណុចស្ពានអូរងើយ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឱ្យដឹងថា: ជនរងគ្រោះពីនាក់តៃកុងនិងព្រូ បានគៀបជាប់ទៅនិងកាប៊ិនរថយន្ត សំណាងល្អត្រូវបានសមត្ថកិច្ចទៅដល់ទាន់ ជួយគាស់យកចេញរួចដឹកទៅសង្គ្រោះ បន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយបើកបរធ្លាក់ចូលជ្រោះជ្រៅ។ ចំណែករថយន្តកូរ៉េ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3E. 7038 ជារបស់កងវិស្វកម្ម រងការខូចខាតទាំងស្រុង។
សមត្ថកិច្ចបន្តថា: រថយន្តខាងលើបានដឹកការ៉ូមកធ្វើ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បើកបរដោយ ឈ្មោះ ឈា សុភក្តិ ជាមន្រ្តីនគរបាល នៅក្រសួងមហាផ្ទៃ គោលដៅចេញពីភ្នំពេញ ឆ្ពោះទៅខេត្តមណ្ឌលគីរី មកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែធ្លាក់ពីលើផ្លូវជាតិចូលទៅជ្រោះតែម្តង។
ចំណែកគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងមូលហេតុ ពិតប្រាកដនៅឡើយទេ៕
ដោយ:មាស សុផាត