ភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅភាគនិរតី នៃប្រទេសចិនដោយសារតែកម្តៅក្តៅខ្លាំង

ចែករំលែក៖

សីតុណ្ហភាពក្តៅខ្លាំង នៅតំបន់ភាគនិរតី នៃប្រទេសចិន ស្ថិតនៅក្នុងខេត្ត Chonqging និងតំបន់សុីឈួន បង្កឱ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅក្នុងតំបន់នេះ បណ្តាលឱ្យពលរដ្ឋប្រមាណ ១០០០ នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ភ្លើងឆេះព្រៃបានកើតឡើង តាំងពីថ្ងៃទី ១៨ ខែសីហា ។

ទីក្រុង Chongqing និង Sichuan ជាកន្លែងដែលមានភ្លៀងធ្លាក់តិចជាងឆ្នាំធម្មតា ប្រមាណ ៨០% ត្រូវប្រឈមនឹងភ្លើងឆេះព្រៃចំនួន ១៩ លើក ចាប់តាំងពីថ្ងៃទី ១៤ ខែសីហា។ អាជ្ញាធរបានបង្កើន នៅថ្ងៃអង្គារនេះ ដោយព្រមានថាស្ថានភាពគឺ «គ្រោះថ្នាក់ខ្លាំង» នៅក្នុងតំបន់ព្រៃ នៃភាគកណ្តាល, ភាគខាងត្បូងតំបន់ ឆុងឈីង និងភាគខាងកើតតំបន់ ស៉ីឈួន។ មន្រ្តីពន្លត់អគ្គិភ័យ រដ្ឋចំនួនជាង ២,៨០០ នាក់ត្រូវបានបញ្ជូន ទៅកាន់ទីនោះដើម្បីជួយគ្រប់គ្រងស្ថានការណ៍ «ការជូនដំណឹងពណ៌ក្រហម» ។ ជាមួយគ្នានេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនក៏បានព្រមានថា ខេត្ត
ជាំងស៉ី (Jiangxi), ហួណាន (Hunan) និង ឈុយហ៊្សូ(Guizhou) ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងឆេះព្រៃ និង វាលស្មៅផងដែរ។
ទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលឧតុនិយមជាតិ បានឱ្យដឹងថា បើទោះបីជាប្រទេសចិន នៅតែស្ថិតក្នុង «ការប្រកាសអាសន្នពណ៌ក្រហម» រយៈពេល ១២ ថ្ងៃក៏ដោយ ប៉ុន្តែសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងផ្នែកខ្លះ នៃភាគកណ្តាលប្រទេសចិននៅថ្ងៃពុធសប្តាហ៍នេះ ហើយនៅតំបន់ ឆុងឈីង និង ស៉ីឈួន សីតុណ្ហភាពនឹងធ្លាក់ចុះ ចាប់ពីថ្ងៃទី ២៩ ខែសីហា។
កសិករនៅក្នុងទីក្រុង Chongqing ក៏បាននិងកំពុងដំឡើង ប្រព័ន្ធធារាសាស្រ្តបណ្តោះអាសន្នដើម្បីសង្រ្គោះដំណាំ របស់ពួកគេ ហើយធ្វើការនៅពេលយប់ដើម្បីជៀសវាងកម្តៅខ្លាំង។ មន្ត្រីរដ្ឋាភិបាល បាននិយាយថា ផលប៉ះពាល់ នៃគ្រោះរាំងស្ងួតរយៈពេលវែង អាចនឹងអូសបន្លាយ រហូតដល់ខែក្រោយ ជាមួយនឹងហានិភ័យនៃការប្រមូលផល នារដូវស្លឹកឈើជ្រុះ៕ ដោយធីរីណា

...

រូប​ថត​:China News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print