យ៉ាងហោចណាស់ក្នុងចំណោម៥នាក់រួមដំណើរ មានពីរនាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ បង្កដោយខ្លួនឯង

ចែករំលែក៖

ខេត្តមណ្ឌលគីរី: រថយន្តម៉ាក.Thundra .(ធុនដ្រា) គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បានកើតឡើងនៅវេលាម៉ោង ២៣ និង ១៥ នាទី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២  នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៧៨ និង ៧៩ ទិសដៅពីរកើតទៅលិច លើផ្លូវជាតិលេខ៧៦ ស្ថិតនៅ​ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បង្ករឡើងដោយរថយន្ដម៉ាកធុនត្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលឲ្យមនុស្ស៥នាក់  (២នាក់បានស្លាប់ ) មានដូចខាងក្រោម:
១. អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )។
២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ( ស្លាប់ )។

ចំណែក៣នាក់រួមដំណើរ
១.ឈ្មោះ ខៀវ សារុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។
២.. អ្នករួមដំណើរឈ្មោះ ស្រេង ផល្លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។
៣. អ្នករួមដំណើរឈ្មោះ គុជ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )
សរុប៥នាក់។

នេះបើការសន្និដ្ឋានរបស់សមត្ថកិច្ច នគបាលចរាចរណ៍ មូលហេតុ​:បណ្តាលឥ្យគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងដោយសាររថយន្ដបើកបរ ក្នុងល្បឿនលឿនផ្លូវកោង មិនបានប្រយ័ត្ន ទើបរ៉េចង្កូតធ្លាក់ផ្លូវតែម្ដង។
បច្ចុប្បន្ន: សាកសពទាំង ០២ នាក់ ក្រោយសមត្ថកិច្ចពិនិត្យរួចរាល់ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ចំណែករថយន្តនៅកន្លែងកើតហេតុ រងចាំយករថយន្តផ្សេងមកស្ទូច៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print