ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ករណី “លេងល្បែងស៊ីសងខុសច្បាប់” ដោយមានលេងល្បែងជល់មាន់តាមទូរទស្សន៍នៅផ្ទះជួល ឈ្មោះ វី រិទ្ធលីទីង ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច។
របាយការណ៍ដដែលបន្តថា ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង ១១ និង៤៨នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានទទួលព័ត៌មានពីករណីខាងលើ ចុះទៅត្រួតពិនិត្យទីតាំងជាក់ស្ដែងដែលស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយលោកវរសេនីយ៍ត្រី រួម ស៊ីនាថ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់វិល ចុះដល់កន្លែងកើតហេតុ ក៏បាននាំខ្លួនម្ចាស់ផ្ទះមកធ្វើ កិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍បន្តទៀត៕
ដោយ៖សហការី