អគ្គស្នងការរងនគរបាលជាតិ ចំនួន៥រូប ជាមួយនាយនគរបាលថ្នាក់ឧត្តមសេនីយ៍៨រូបផ្សេងទៀត ត្រូវបានដាក់ឲ្យចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,

 សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រសួងមហាផ្ទៃ សរុបចំនួន១៣រូប ក្នុងនោះមានចំនួន៥រូប ជាអគ្គស្នងការរងនគរបាលជាតិ។ 

 ព្រះរាជក្រឹត្យត្រាស់បង្គាប់

មាត្រា ១ : ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ១៣ រូប 

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print