ស្លាប់និងរបួសជិត១០នាក់ ដោយសារព្យុះនៅហ្វីលីពីន

ចែករំលែក៖

តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិហ្វីលីពីនបានឱ្យដឹងនៅថ្ងៃទី ២៥ខែសីហាថា ក្រោយពេលព្យុះ Ma-on វាយប្រហារចូលដីគោកក្នុងកោះ Luzon បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង៤នាក់រងរបួស។ ក្នុងរយៈពេល២៤ម៉ោង ព្យុះ Ma- on បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចភូមិជិត ៤០០ ភូមិនៅលើកោះខាងលើ ។

សារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ទី ២៥ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន បានឱ្យដឹងថា មានមនុស្ស ២នាក់ត្រូវបាន គេរាយការណ៍ថា បានស្លាប់ក្នុងតំបន់ស្ថិតនៅភាគខាងជើង នៃប្រទេសហ្វីលីពីន ជាទីដែលព្យុះ Ma-on បានវាយប្រហារ កាលពីព្រឹកថ្ងៃអង្គារ ដើមសប្ដាហ៍នេះ និងម្នាក់ទៀតបានស្លាប់នៅក្នុងតំបន់ ប៊ីកូល (Bicol) ស្ថិតនៅភាគខាងត្បូងនៃកោះលូហ្សុន។ ក៏ប៉ុន្តែ អាជ្ញាធរហ្វីលីពីន មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថា ប្រជាជនជិត ៥០,០០០នាក់ បានរងផលប៉ះពាល់ដោយសារព្យុះមួយនេះ ដែលបានបក់បោកក្នុងល្បឿនខ្យល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងបានបង្កជាគ្រោះទឹកជំនន់ ផ្ដាច់ចរន្តអគ្គិសនី និងបំផ្លាញផ្ទះជាច្រើនខ្នងផងដែរ។
ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះធម្មជាតិ ដូចជារញ្ជួយដី និង ព្យុះ ដោយសារតែប្រទេសនេះ ស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និង ខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ក្នុងមួយឆ្នាំៗ ហ្វីលីពីន តែងតែរងគ្រោះដោយសារខ្យល់ព្យុះយ៉ាងហោចណាស់ក៏ ២០ព្យុះដែរ ក្នុងនោះមានទាំងព្យុះកំណាចផងដែរ។ តួយ៉ាង កាលពីខែមេសា កន្លងទៅនេះ ព្យុះត្រូពិកមេជី (Megi) បានវាយប្រហារលើហ្វីលីពីនដោយបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី សម្លាប់មនុស្ស២២៤នាក់៕ ដោយធីរីណា

...

រូប​ថត​ :AP/Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print