ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុងស្រុកក្រគរ ត្រូវបានកម្លាំងនគរបាលស្រុកចុះស្រាវជ្រាវ បង្រ្កាប និងឃាត់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្ដែង។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលបានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហា ឆ្នាំ២០២២នេះ។
ជនសង្ស័យឈ្មោះ យិន សុភាព ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍ដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ មោក ភា
រម្យ អធិការនគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច និងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្រ្តីជាជនសង្ស័យកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី២៤ ខែសីហាម្សិលមិញ ក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦កញ្ចប់តូច, ថង់ផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ជក់ថ្នាំញៀនចំនួន០១កំប្លេ, កាបូបដៃពណ៌ក្រហមសម្រាប់ដាក់ថ្នាំញៀនចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖អារុណរះ