ទោះបីឥណ្ឌាបានដកដំណែងមន្ត្រី យោធា៣រូបក៏ដោយ​ប៉ុន្តែ​ភាគីប៉ាគីស្ថានមិនព្រមទទួលយកនោះឡើយ

ចែករំលែក៖

នៅថ្ងៃទី ២៤ ខែសីហា មេបញ្ជាការកម្លាំងទាហាន អាកាសឥណ្ឌាបានសម្រេច ដកតំណែងមន្ត្រីយោធា ៣រូប ដែលបានបាញ់មីស៊ីលច្រឡំ ទៅកាន់ប្រទេសប៉ាគីស្ថាន។ ប៉ុន្តែភាគីប៉ាគីស្ថាន មិនព្រមទទួលយកឡើយ។

ក្រសួងការបរទេសប៉ាគីស្ថាន បានប្រកាសថា ប្រទេសនេះបានប្រឆាំងនឹងការបញ្ចប់ហេតុការណ៍ ត្រឹមដកតំណែងមន្ត្រីនោះ។ ភាគីប៉ាគីស្ថានបានស្នើឥណ្ឌា បើកការស្រាវជ្រាវរួម។
កាំជ្រួចមីស៊ីល BrahMos អាចបំពាក់ក្បាលគ្រាប់បរមាណូបាន ត្រូវកម្លាំងទាហានឥណ្ឌាបាញ់ច្រឡំទៅលើទឹកដីប៉ាគីស្ថាន នៅថ្ងៃទី ៩ខែសីហា។ រដ្ឋាភិបាលប៉ាគីស្ថានបានស្នើដល់ទីក្រុង ញូវ ដេលី ឆ្លើយនឹងសំណួរពីមូលដ្ឋានសុវត្ថិភាព ដើម្បីទប់ស្កាត់ ហេតុការណ៍បែបនេះ។
ក្រសួងការបរទេសប៉ាគីស្ថាន បានលើកឡើងថា «រដ្ឋាភិបាលប៉ាគីស្ថាន បានច្រានចោលការដែលឥណ្ឌាសម្រេចបញ្ចប់រឿងនេះ ដោយឯកតោភាគី បន្ទាប់ពីដកតំណែងមន្ត្រីយោធា បីរូប។ ប៉ាគីស្ថាន បានសម្រេចបន្តស្នើឱ្យឥណ្ឌាបើកការស្រាវជ្រាវរួម លើករណីខាងលើ»។
ភាគីប៉ាគីស្ថានបានបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់ឥណ្ឌាមិនបានបំពាក់ក្បាលគ្រាប់ បរមាណូនោះឡើយ ហើយធ្លាក់នៅក្នុងទីក្រុង Mian Channu ស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសនេះ ចម្ងាយពីទីក្រុង អ៊ីស្លា ម៉ាបាដ ៥០០ គីឡូម៉ែត​ ។ ប្រសិនបើ ជាមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូនោះ រឿងអាក្រក់ប្រាកដជា កើតឡើងជាមិនខាន៕ ដោយធីរីណា

...

រូប​ថត​ :​ AP/Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print