រាជរដ្ឋាភិបាលកម្ពុជា​ នឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូង ចាប់ពីខែកញ្ញា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរយៈ​ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានថា៖​ រាជរដ្ឋាភិបាលកម្ពុជា​ នឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូងជាផ្លូវការ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ដ៏ខ្លីខាងមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអណត្តិគាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងក្នុងទំហំ ១ ២១៩ ប៊ីលានរៀល ឬប្រមាណ៣០០លានដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ»។

មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ១លានរៀល ដោយការគិតការប្រាក់រៀងរាល់៦ខែម្តង ។ មូលបត្រនេះមាន៣ប្រភេទ គឺ ប្រភេទប្រតិទាន១ឆ្នាំ ដោយបោះផ្សាយចំនួន២ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង, ប្រភេទប្រភេទប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង និងប្រភេទប្រភេទប្រតិទាន៥ឆ្នាំ ដោយបោះផ្សាយចំនួន២ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង។

គួរជម្រាបថា ការបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២នេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។

លើសនេះ ការបោះផ្សាយមូលបត្របំណុលនេះ ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ស្របពេលដែលទីផ្សារនេះបានដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ៕ដោយ៖សហការី​

ខាងក្រោមនេះ​មានលិខិត​របស់ក្រសួង​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print