ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២នេះថា៖ ជាការត្រៀមឆ្ពោះទៅកាន់ការដាក់សម្ពោធកីឡដ្ឋានខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗនេះ កាលពីម្សិល ខ្ញុំបានចុះពិនិត្យទីតាំង និងបានឆ្លៀតដឹកនាំក្រុមការងារចូលរួមប្រកួតបាល់ទាត់មិត្តភាព សាកល្បងទីលានថ្មីនេះបន្តិច។
លោក ហ៊ុន ម៉ានី ថ្លែងបន្តថា បន្ទាប់ពីចប់ការប្រកួត ខ្ញុំ និងក្រុមការងារ ក៏បានដើរមើលស្ថានភាពទីតាំង និងក៏កាន់តែមានអារម្មណ៏ស្រឡាញ់ ពេញចិត្ត នឹងសមិទ្ធផលដែលសម្រេចបាននេះ (Emotional Attachment)។
បន្ថែមពីនេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា ការណ៍នេះបានធ្វើឱ្យខ្ញុំមានមន្ទិលក្នុងចិត្តថា យើងធ្វើបានប៉ុណ្ណេះ យើងមានមនោសញ្ចេតនាខ្លាំងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំចាស់ៗជំនាន់មុនដែលគាត់បានកសាងប្រទេសបានប៉ុណ្ណឹង ចេញពីបាតដៃទទេ តើគាត់ស្រឡាញ់ប្រទេសជាតិយើងប៉ុណ្ណា?៕
ដោយ៖ស តារា