ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើង ដាំកូនឈើ នៅតំបន់ភ្នំតាម៉ៅ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅល្ងាចថ្ងៃទី២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់អោយដឹងថា ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២  លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះសួរសុខទុក្ខកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មធ្វើការដាំកូនឈើប្រណិត ដាំបង្គោលរបងការពារសត្វ និងជីកអាងស្តុកទឹកសម្រាប់ស្រោចស្របកូនឈើដែលបានដាំរួច តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានចូលរួមដាំកូនឈើប្រណិតនៅក្នុងតំបន់ភ្នំតាម៉ៅនេះផងដែរ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print