សម្ដេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលបានសម្រេច :
ប្រការ១ : បង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ដែលសរសេរជាអក្សរកាត់ថា ក.ត.អ.ប. ដែលមានសមាសភាពដូចខាងក្រោមគឺប្រធាន ១រូប , អនុប្រធានអចិន្ត្រៃយ៍ ១រូប , អនុប្រធានចំនួន ៤រូប និងសមាជិកចំនួន ១៧ រូប។
៊ប្រការ២ : ក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
– សម្រេចលើផែនការសកម្មភាពសម្រាប់ការជំរុញអាជីវកម្មបរិយាប័ន្ន

– បញ្ជ្រាបការយល់ដឹងនិងផ្សព្វផ្សាយអំពីអាជីវកម្មបរិយាប័ន្ន
– ផ្តល់សេចក្តីណែនាំយុទ្ធសាស្ត្រដល់ការជំរុញអាជីវកម្មបរិយាប័ន្ន

– ធានាប្រសិទ្ធភាព និងនិរន្តរភាពនៃដំណើការជំរុញអាជីវកម្មបរិយាប័ន្ន

– ពិនិត្យ និងសម្រេចផ្ដល់ ឬដកហូតវិញ្ញាបនបត្រអាជីវកម្មបរិយាប័ន្នតាមសំណើរបស់គណៈកម្មការ វាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន

– រៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានាដើម្បីគ្រប់គ្រង និងជួយជំរុញអាជីវកម្មបរិយាប័ន្ន

– រៀបចំ និងសម្របសម្រួលការងារអាជីវកម្មបរិយាប័ន្នថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ
– ចូលរួម រៀបចំ និងសម្របសម្រួលកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ាន និងពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ាន
– ពិនិត្យ វាយតម្លៃ និងលើកយោបល់សុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគម្រោងស្តីពីអាជីវកម្មបរិយាប័ន្ន
៊សហការជាមួយក្រសួង ស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញ និងរៀបចំយន្តការលើកទឹកចិត្តក្រុមហ៊ុន អាជីវកម្មបរិយាប័ន្ន

– រៀបចំរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

– ទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។ ប្រការ៣ : អនុប្រធាន និងសមាជិក ក.ត.អ.ប. ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានអាចផ្ទេរ សិទ្ធិជូនអនុប្រធានណាម្នាក់ដឹកនាំប្រជុំ។

ក.តអ.ប. អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញ អ្នកឯកទេស ឬវិស័យឯកជនឱ្យ ចូលរួមប្រជុំពិភាក្សា ផ្តល់យោបល់ និងស្នើសុំសិក្សាស្រាវជ្រាវលើរាល់បញ្ហាទាំងឡាយដែលពាក់ព័ន្ធ នឹងក្របខណ្ឌការងាររបស់ខ្លួន។

ប្រការ៤ : ក.ត.អ.បអាចមានអនុក្រុមការងារជំនាញមួយចំនួន ដែលកំណត់ដោយសេចក្ដីសម្រេចរបស់

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
-ក.ត.អ.ប. ត្រូវមានគណៈកម្មការវាយតម្លៃទទួលស្គាល់អាជីវកម្មបរិយាប័ន្ន និងលេខាធិការដ្ឋាន មួយនៅក្នុងទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកំណត់ដោយ សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រការ៥ : ក.ត.អ.ប មានសិទ្ធិប្រើត្រាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ច ដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួន។

ប្រការ៦ : ក.ត.អ.ប. មានប្រភពធនធានផ្គត់ផ្គង់ដោយថវិកាជាតិប្រចាំឆ្នាំស្ថិតក្នុងកញ្ចប់ថវិការបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហិរញ្ញប្បទានឥតសំណង ជំនួយបច្ចេកទេស និងប្រភពស្របច្បាប់ផ្សេងៗទៀតសម្រាប់បំពេញភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

ប្រការ៧ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៨ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print