កម្លាំងនគរបាលជំនាញខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស​ លោកគ្រូ-អ្នកគ្រូ​

ចែករំលែក៖

​ខេត្តព្រះសីហនុ៖​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ និងឱ្យសិស្សានុសិស្ស​ លោកគ្រូ-អ្នកគ្រូ​ នៅតាមសាលារៀននានា​ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្ត​ព្រះសីហនុ​ បានយល់ដឹងបន្ថែមពីច្បាប់​ចរាចរណ៍​ផ្លូវគោក​។ 

ជាក់ស្ដែង​ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ គីម​ សុង នាយការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស​ លោកគ្រូ-អ្នកគ្រូ​ និងអាណាព្យាបាល​។ 

នៅក្នុង​ពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​នេះ​ដែរ​ មន្រ្តីជំនាញក៏បានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងរូបសញ្ញាចរាចរណ៍ផ្លូវគោក ជូនដល់លោកគ្រូ-អ្នកគ្រូ​​ និងបានណែនាំអំពីផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកសំខាន់ៗ​ មួុយចំនួន​ ដេីម្បីផ្សព្វផ្សាយបន្ថែមដល់ប្អូនៗសិស្សានុសិស្ស​ នៅសាលាបឋមសិក្សា​ ​អនុវិទ្យាល័យ តេជោសែនកម្មករ។ 

សូមជម្រាបថា​ ជារៀង​រាល់​ថ្ងៃ​ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានបន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ ចំពោះគោលដៅនេះផងដែរ ការជិះបញ្រ្ជាស់មានចំនួនច្រើន ពេលកម្លាំងចុះអនុវត្តច្បាប់ បានកាត់បន្ថយយ៉ាងច្រើន ចំពោះអ្នកបើកបរបញ្រ្ជាស់យានយន្តគ្រប់ប្រភេទ នៅលេីផ្លូវជាតិលេខ​៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុផងដែរ៕

    

ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print