ទឹកស្ទឹងសែនខេត្តព្រះវិហារ ហក់ឡើងលើសកម្រិតប្រកាសអាសន្ន អាជ្ញាធរខេត្តជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ងាយ រងគ្រោះដោយសារទឹកជំនន់មេត្តាជ្រាបថា ៖ ផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២២ ស្តីពីស្ថានភាពអាកាសធាតុ ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះមក ជាមួយនឹងសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភា្ជប់ ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះ បានធ្វើឲ្យខេត្តព្រះវិហារមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មាន ថ្ងៃនេះ ដែលបានធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២នេះ ទឹកស្ទឹងសែនមានកម្ពស់១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន ០,១០ម៉ែត្រ ។

ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ ងាយរងគ្រោះដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ សូមមេត្តា រាយការណ៍ និងផ្ដល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមាន លទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ។

រដ្ឋបាលខេត្តព្រះវិហារ មានសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងប្រុងប្រយ័ត្ន បង្កើនការយកចិត្ត ទុកដាក់ខ្ពស់ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទឹកទន្លេដែលកំពុងតែហក់ឡើងជាបន្តបន្ទាប់ ។ ដូច្នេះ សូមបងប្អូន ចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្តាលមក ពីជំនន់ទឹកភ្លៀងឲ្យបានប្រសិទ្ធភាពខ្ពស់ ៕

  

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print