កម្ពុជាឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានការ ខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ នេះ។ បើទោះជា មានការទទួលស្គាល់តិចតួចស្ដីអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន សេចក្ដី ថ្លែងការណ៍របស់លោក វិទិត មុនតាប៊ន នៅតែមានភាពលម្អៀង មានការរើសអើងយ៉ាងខ្លាំង និង គ្មានមូលដ្ឋានច្បាស់លាស់នៅលើបញ្ហាមួយចំនួន។ អ្នកនាំពាក្យសូមផ្ដល់នូវការកត់សម្គាល់មួយចំនួន លើសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់ លោក វិទិត មុនតាប៊ុន ដូចតទៅនេះ៖

១. ការដែលអ្នករាយការណ៍ពិសេសបានជួបជាមួយភាគីពាក់ព័ន្ធជាច្រើន រួមទាំងអ្នករិះគន់ រាជរដ្ឋាភិបាល ជាសាក្ខីភាពបង្ហាញឱ្យឃើញថា កម្ពុជាអនុញ្ញាតឱ្យមានការពិនិត្យដោយសេរី និងទស្សនៈផ្ទុយគ្នា។ ជាការគួរឱ្យសោកស្តាយ អ្នករាយការណ៍ពិសេសបានជ្រើសរើសធ្វើ អន្តរកម្មជាមួយគណបក្សប្រឆាំងមួយចំនួន ទន្ទឹមនិងនេះរើសអើងចំពោះគណបក្សជាច្រើន ផ្សេងទៀត។ ដូចគ្នានេះដែរ មានតែអង្គការក្រៅរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស និងត្រូវបានគេស្គាល់ថាជាអង្គការធ្វើនយោបាយយ៉ាងសកម្មមួយក្តាប់ប៉ុណ្ណោះ ដែលត្រូវ បានជ្រើសរើសឱ្យចូលរួមក្នុងកិច្ចសន្ទនា។ វិធីសាស្ត្របែបនេះមិនអំណោយផលដល់ការ វាយតម្លៃអង្គហេតុប្រកបដោយវិជ្ជាជីវៈ មិនលំអៀង និងដល់ការរក្សាទំនុកចិត្តជាមួយគ្រប់ ភាគីពាក់ព័ន្ធទាំងអស់នោះឡើយ។

២. បើទោះជារាជរដ្ឋាភិបាលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដយ៉ាងណាក៏ដោយ អ្នករាយការណ៍ពិសេសពុំបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការ «ពិចារណានូវរាល់ធាតុចូល របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់» រួមទាំងធាតុចូលរបស់រាជរដ្ឋាភិបាល និងក្នុងការ «ធានាឱ្យមានតុល្យភាពរវាងគោលជំហរផ្សេងៗគ្នា»។ សេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្ម របស់ លោក វិទិត មុនតាបិន មិនបានលើកអំពីអង្គហេតុនិងអង្គច្បាប់ដែលរាជរដ្ឋាភិបាលត្រ បានផ្តល់ឱ្យ ទាក់ទងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាននោះឡើយ។

៣. ការរិះគន់ម្ដងហើយម្ដងទៀតរបស់អ្នករាយការណ៍ពិសេស ជុំវិញការគ្រប់គ្រងដោយឯកបក្ស គឺមិនសមហេតុផល និងមានភាពលម្អៀង។ ការពិតនោះគឺ អំណាចត្រូវបានជ្រើសរើស តាមបែបប្រជាធិបតេយ្យដោយអ្នកបោះឆ្នោតដែលបានជ្រើសរើសគណបក្សកាន់អំណាច ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព បើទោះបី ជាមានការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោតដោយក្រុមដែលចង់ឱ្យមានការផ្លាស់ប្ដូរផ្ទុយ ពីលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ការជ្រើសរើសរបស់ប្រជាជនត្រូវតែទទួលបាន ការគោរពទាំងអស់គ្នា។ រាជរដ្ឋាភិបាលបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដើម្បី អនុវត្តពហុបក្សនិយមផងដែរ។ នាពេលថ្មីៗនេះ ការដែលគណបក្សចំនួនប្រាំបួនទទួល បានអាសនៈក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជា សក្ខីភាពមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងពហុបក្ស។

៤ការទាមទាររបស់អ្នករាយការណ៍ពិសេស ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែមានពហុភាគីនិយមជាងនេះ គឺគ្មានមូលដ្ឋានទាល់តែសោះ។ សមាសភាព ពហុបក្សនាពេលបច្ចុប្បន្ននៃស្ថាប័នធម្មនុញ្ញនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាធ្វើ កំណែទម្រង់ រវាងគណបក្សដែលមានអាសនៈក្នុងសភាកាលពីឆ្នាំ២០១៥ ។ សមាជិក គជបមិនពាក់ព័ន្ធនិងនយោបាយ ព្រមទាំងត្រូវបានជ្រើសរើសស្របតាមរដ្ឋធម្មនុញ្ញ លើកលែង តែអ្នកដែលបានលាលែងពីតំណែងដើម្បីបំពេញចិត្ដគណបក្សនយោបាយដែលតែងតាំង ពួកគេ និងត្រូវបានរំលាយ តែប៉ុណ្ណោះ។

៥. ការស្រែកទាមទារជាច្រើនលើកច្រើនសាររបស់អ្នករាយការណ៍ពិសេស គឺពោរពេញទៅ ដោយភាពផ្ទុយគ្នា។ តួយ៉ាង ខណៈពេលដែលស្នើឱ្យរដ្ឋាភិបាល “អនុវត្តច្បាប់ផ្សេងៗ ទាក់ទងនឹងទូរគមនាគមន៍ ដើម្បីកំណត់អត្តសញ្ញាករណីឆបោក» និង «អនុវត្តវិធានការ ប្រកបដោយប្រសិទ្ធភាពក្នុងការស៊ើបអង្កេតករណីទាំងនោះ» អ្នករាយការណ៍ពិសេសបជា ទទូចឱ្យលុបចោលអនុក្រឹត្យទាក់ទងនឹងទូរគមនាគមន៍ដែលមានគោលបំណងរារាំង ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត និងប្រមូលចំណូលជាតិទៅវិញ។ ដៃម្ខាង អ្នករាយការណ៍ពិសេស ទាមទារឱ្យមានគណនេយ្យភាពនិងតម្លាភាព រួមទាំងការលាតត្រដាងអំពីហិរញ្ញប្បទាន យុទ្ធនាការបោះឆ្នោត ប៉ុន្តែដៃម្ខាងទៀត រិះគន់ច្បាប់អង្គការមិនមែនរដ្ឋាភិបាលចំពោះការ បញ្ចូលគោលការណ៍សំខាន់ៗស្តីពីការផ្ដល់មូលនិធិ និងសកម្មភាពរបស់អង្គការមិនមែន រដ្ឋាភិបាលទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តចំពោះភាព ជាដៃគូក្នុងន័យស្ថាបនាជាមួយសង្គមស៊ីវិល តាមរយៈការរៀបចំវេទិការពីរដងក្នុងមួយឆ្នាំ

ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់ពួកគេ។

៦អ្នករាយការណ៍ពិសេស មិនបានលើកឡើងដោយលម្អិតអំពីអ្វីដែលហៅថាការកាត់ក្តី ដោយទ្រង់ទ្រាយធំនោះទេ។ ការពិតបញ្ហានេះមានពាក់ព័ន្ធទៅនឹងការអំពាវនាវឱ្យមានការ ងើបបះបោរឡើងជាថ្នូរនឹងការផ្ដល់ប្រាក់ ទង្វើដែលត្រូវបានគេថ្កោលទោសគ្រប់ៗគ្នា មេខ្លោងបំផុសបំផុលនេះ ត្រូវបានទទួលការថ្កោលទោសពីសំណាក់អ្នករាយការណ៍ពិទសស, រូបមុននៃក្រុមប្រឹក្សានេះ ចំពោះពាក្យប្រមាថនិងការញុះញង់ឱ្យផ្តួលរំលំរដ្ឋាភិបាលផសរើសរួ ដោយប្រជាជន។

៧. ពាក់ព័ន្ធទៅនឹងបញ្ហាមណ្ឌលកែប្រែ អ្នករាយការណ៍ពិសេសបានគូសបញ្ជាក់ពីតម្រូវការ ដើម្បីធានាឱ្យបាននូវការចូលសាកសួរសុខទុក្ខដោយពេញលេញពីក្រុមគ្រួសារ និងមានខ្យល់ ចេញចូលសម្រាប់ដកដង្ហើម។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០១៨មក រាជរដ្ឋាភិបាលបាន ចេញបទបញ្ជាផ្លូវការមួយ ដើម្បីធានារយៈពេលសាកសួរសុខទុក្ខឱ្យកាន់តែយូរសម្រាប់ គ្រួសារសាច់ញាត្តិ ព្រមទាំងអនុញ្ញាតឱ្យយកចូលនូវម្ហូបអាហារ ឱសថ និងការផ្គត់ផ្គង់ សម្ភារៈ ចាំបាច់ផ្សេងៗទៀត។ អាគារពន្ធនាគារកំពុងត្រូវបានជួសជុលកែលំអ ដើម្បីសម្របតាម ច្បាប់ស្តង់ដារអប្បបរមាថ្មី ជាពិសេស នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ នេះ។ ដើម្បីដោះស្រាយបញ្ហាភាពចង្អៀតណែននៅក្នុងពន្ធនាគារ រាជរដ្ឋាភិបាលបានប្ដូរការផ្តោត ការយកចិត្តទៅលើការងាររបស់គណៈកម្មាធិការជាតិស្ដីពីការលើកលែងទោស និងការ បន្ធូរបន្ថយទោស។ ក្រុមប្រឹក្សាលើកលែងទោសថ្នាក់ជាតិដែលបានបង្កើតឡើងនាពេល ថ្មីៗនេះ កំពុងដំណើរការដើម្បីធានាឱ្យបាននូវវិធានការជំនួសការឃុំខ្លួន។

៨. សំណើរបស់អ្នករាយការណ៍ពិសេសស្នើឱ្យកម្ពុជាដំណើរការសកម្មភាពប្រឆាំងរឱ្យកាន់តែ ខ្លាំងក្លាឡើងចំពោះករណីឆបោកតាមប្រព័ន្ធអ៊ិនធឺណិត និងការជួញដូរមនុស្ស ត្រូវបាននិង កំពុងដោះស្រាយជាយូរណាស់មកហើយ។ ក្នុងរយៈពេលប្រាំបីខែចុងក្រោយនៃឆ្នាំនេះ មនុស្សយ៉ាងហោចណាស់ ៨៩០នាក់ ត្រូវបានជួយសង្គ្រោះ ខណៈដែលជនសង្ស័យចំនួន ៨៣នាក់ ត្រូវបានកាត់ទោស។ ជាមួយនឹងការបង្កើតយន្តការផ្សេងៗទៀត នាពេលថ្មីៗនេះ រួមទាំង «គណៈកម្មាធិការដឹកនាំប្រតិបត្តិការ» រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការបង្ការ ទប់ស្កាត់ និងសង្គ្រោះឱ្យបានទាន់ពេលវេលា ដោយសហការយ៉ាងជិតស្និទ្ធជាមួយ ភាគី ពាក់ព័ន្ធទាំងអស់។

៩. កង្វល់របស់អ្នករាយការណ៍ពិសេសលើបញ្ហាដីធ្លី និងការផ្សារភ្ជាប់បញ្ហាជាមួយជនជាតិ ដើមភាគតិច បង្ករឱ្យមានការភ័ន្តច្រលំ និងមានភាពលម្អៀង។ អ្នករាយការណ៍ពិសេស ទទួលបានព័ត៌មានមិនពិតពីក្រុមមួយចំនួន ដែលមិនបានបែងចែកឱ្យដាច់នូវដំណោះស្រាយ នៃទំនាស់រវាងគម្រោងវិនិយោគសាធារណៈ និងគម្រោងអសាធារណៈ។ ជាងនេះទៀត រាជរដ្ឋាភិបាលបានផ្តល់សារៈសំខាន់ចាំបាច់ចំពោះការធានាប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព សម្រាប់ជនជាតិដើមភាគតិច។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាព ត្រូវបានប្រគល់ជូនសហគមន៍ជនជាតិដើមភាគតិចចំនួន៣៧សហគមន៍ គ្របដណ្ដប់លើ ផ្ទៃដី ៣៨.៧១៨ ហិកតា។ ក្នុងនាមជាប្រទេសនាំមុខគេនៅក្នុងតំបន់លើបញ្ហានេះ កម្ពុជា នៅតែប្តេជ្ញាចិត្តបន្តកម្មវិធីផ្តល់ ប័ណ្ណកម្មសិទ្ធិដីធ្លីព្រមទាំងជំនួយបន្ថែម ដើម្បីកែលម្អហេដ្ឋា រចនាសម្ព័ន្ធជនបទ ជីវភាពរស់នៅ និងទឹកស្អាតដល់សហគមន៍ជនជាតិដើមភាគតិចដែល មានប័ណ្ណកម្មសិទ្ធិរួចហើយ។

សរុបសេចក្តី ជាការគួរឱ្យសោកស្ដាយយ៉ាងខ្លាំង បើទោះជាមានការអំពាវនាវម្តងហើយម្តងទៀតពី រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏អ្នករាយការណ៍ពិសេសនៅតែបន្តខកខានមិនអើពើចំពោះការន ព្រួយបារម្ភអំពីបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សដែលកម្ពុជាកំពុងជួបប្រទះ ដូចជាការប្រើប្រាស់ពាក្យ សម្ដីអសុរស ការបង្កាច់បង្អួច ការប្រឌិតព័ត៌មាន ការអុចអាលឱ្យមានការរើសអើងពូជសាសន៍ និង ការញុះញង់ឱ្យមានការបះបោរក្រោមរូបភាពសេរីភាពនៃការបញ្ចេញមតិ។ ចំពោះបញ្ហាអស់ទាំងនេះ។

អ្នករាយការណ៍ពិសេសនៅស្ងៀមស្ងាត់ ដោយមានហេតុផលជាក់លាក់។ កម្ពុជានៅតែតាំងចិត្ត មុតមាំក្នុងការបន្តការងារជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់ៗ គ្នាក្រោមក្របខណ្ឌនីតិរដ្ឋ និងបន្តដំណើរលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាមិនត្រលប់ក្រោយ ឈរលើ ពហុភាគីនិយម រួមទាំងការបោះឆ្នោតនៅឆ្នាំក្រោយ ដោយសេរី យុត្តិធម៌ ប្រកបដោយសណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព៕

     

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print