ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជាបានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ដោយបានបង្ហាញពីឈ្មោះមនុស្សជាង ៥០នាក់ នៅខេត្តពោធិសាត់ និងខេត្តកំពង់ធំ ដែលមានការពាក់ព័ន្ធករណីនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ។ មិនតែប៉ុណ្ណោះ លោកក៏សូមឱ្យអ្នកទាំងអស់នោះ បញ្ឈប់នូវសកម្មភាពនេសាទខុសច្បាប់ជាបន្ទាន់ ដែលជារដូវបិទនេសាទ បើមិនដូច្នេះទេ នឹងស្នើសុំដីកាចាប់បញ្ជូនខ្លួនទៅតុលាការដេីម្បីចាត់ការតាមច្បាប់។
លោកបណ្ឌិត សុខ ទូច បានសរសេរបញ្ជាក់យ៉ាងដូច្នេះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា៖ “សូមបុគ្គលដែលមានឈ្មោះ ដូចបានរៀបរាប់ ខាងក្រោមនេះ សូមមេត្តាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ ដែលជារដូវបិទនេសាទ ហើយបានលួចរាយស្បៃមុង ដូចភស្តុតាងដែលបានបញ្ជាក់នេះ។ ប្រសិនបើក្នុងករណី ខាងក្រុមក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះទៅឃើញប្រព្រឹត្ត ជាលើកទី២ នឹងស្នើសុំដីកាចាប់បញ្ជូនខ្លួន ទៅចាត់ការតាមនីតិវិធីច្បាប់”។
ជាក់ស្ដែងលោកបណ្ឌិត សុខ ទូច បានបង្ហាញឈ្មោះមនុស្សជាង ៥០ នាក់ ដែលមានការពាក់ព័ន្ធ ក្នុងការធ្វើនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ គឺនៅខេត្តពោធិ៍សាត់ ក្នុងស្រុកក្រគរ ឃុំកំពង់លួង និងឃុំអន្សាចំបក់ មានរបាំងសាច់អួន ចំនួន ៤៧ ខ្សែ មានឈ្មោះចំនួន ៣៩ នាក់ មានដូចជា៖ ១. អ៊ុក នី , ២. ផាត ភាន់ , ៣. ឈិន សេងហ៊ឹង , ៤. វី រិទ្ធ , ៥. ចាន់ ពន្លឺ , ៦. ប៉ោក វាសនា, ៧. ផាន់ សុភឿន ( មេដឹកនាំ ) , ៨. ខាន់ សុខុម , ៩. ហេង សំរិន , ១០. ឈិត ចាន់ហៀង ,១១. យន គន្ធា , ១២. ទ្រី ប្រុស , ១៣. ខាន់ សុគន្ធ ,១៤. ស្រុន ស្រឿន , ១៥. ហង្ស ឃឿន , ១៦. ហេង សារ៉េត , ១៧. ឡុក ឆៃលី (មេដឹកនាំ ),១៨. ចាប សេងឡុង (មេដឹកនាំ ), ១៩. ឃុន ហុកហេង , ២០. ជឹម រ៉ុង , ២១. លី លាង , ២២. ឈិត ចាន់ថា , ២៣. ម៉ៅ ម៉េង , ២៤. ឈិត ឈុនលី , ២៥. សម្បត្តិ , ២៦. សាយ កុសល ,២៧. ចាប ឆៃលីន (មេដឹកនាំ), ២៨. ខៀវ សុខជា , ២៩. ពិន ឌី , ៣០. ឈួ ឡូ , ៣១. ធឿន ធី ,
៣២. ធឿន ថន , ៣៣. ប៉ាង គីណា , ៣៤. ហួ គឹមលាង , ៣៥. ប៉ោក ប៊ុនរី , ៣៦. សឿន តូច ,៣៧. យន្ត យ៉ិន , ៣៨. យិន យ៉ាន , ៣៩. ឡាយ ឈាង ។
ដោយឡែកក្រុមអ្នកល្មេីសច្បាប់នៅឯខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំផាត់សណ្តាយ នៅចំណុចក្រឡុកបាយក្អែក កោះដំបរ ទ្វារបឹងណទី២ និងព្រែកចុងអូរ មានចំនួន ១៦ នាក់រួមមាន៖ ១. អុំ វិត , ២. ផាត រឿន, ៣. កែង សុណេត , ៤. កង អ៊ី , ៥. ផាត ភា , ៦. ឈួង ហៃ , ៧. ម៉ៅ ហ័រសួ , ៨. ឡូញ ធារ៉ា , ៩. ទូច ឡូត , ១០. នីន នី , ១១. យិន និត , ១២. វ៉ាន់ សុខា , ១៣. យន្ត ជ្រូក , ១៤. ឆែម សៃ , ១៥. យន្ត គា , ១៦. ឃុន យ៉េង ។
គួរបញ្ជាក់ដែរថា លោកបណ្ឌិត សុខ ទូច កាលពីពេលថ្មីៗ កន្លងទៅនេះ បានចុះតាមបណ្តាខេត្ត ជាប់បឹងទន្លេសាប សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយបានឃាត់ខ្លួនជនសង្ស័យ មួយចំនួនក្នុងការប្រព្រឹត្តបទល្មើសនេសាទមិនរាងចាលផងដែរ៕
ដោយ៖សហការី