អណ្តូងទឹកចំនួន៦៩ អណ្តូង ត្រូវ​បានផ្ដល់ជូនប្រជាពលរដ្ឋរស់នៅតាម​ជនបទ​ដល់ខេត្តចំនួនប្រាំបួន

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ​ ដោយ​បានចែកអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ​ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

​ ជាក់ស្ដែង​តំណាងលោក​ ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ​ និងសាសនា​ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ​ និងសាសនា​ បានពាំនាំការសួរសុខទុក្ខពីលោករដ្ឋមន្រ្តី និងបានផ្តល់អណ្តូងទឹកចំនួន៦៩អណ្តូង ដល់ខេត្តចំនួនប្រាំបួនក្នុងសកម្មភាពខែសីហា ឆ្នាំ២០២២នេះ ដែលរួមមាន៖​ ខេត្តកំពង់ធំចំនួន០៦អណ្ដូង ,ខេត្តត្បូងឃ្មុំចំនួន០៣ អណ្ដូង ,ខេត្តបាត់ដំបងចំនួន១០អណ្ដូង ,ខេត្តកំពង់ឆ្នាំងចំនួន១០អណ្ដូង ,ខេត្តពោធិ៍សាត់ចំនួន១០អណ្ដូង ,ខេត្តរតនគិរីចំនួន០៧អណ្ដូង ,ខេត្តក្រចេះចំនួន០៣អណ្ដូង ,ខេត្តកោះកុងចំនួន១០អណ្ដូង និងខេត្តស្វាយរៀងចំនួន ១អណ្ដូង ។

នាឱកាសនោះ​ លោក ខាន់ ខុន បានលើកឡើងថា​ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋគឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុន(ប៊ីម៉ារៀលអ៊ីស្តេត) និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស​ បានបរិច្ចាគចូលរួមជាការអធិដ្ឋាន​ និងចូលជាថវិកាតាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជាទៅតាមលទ្ធភាពដែលមានចូលរួមជួយដល់រាជរដ្ឋាភិបាលដើម្បីបង្កើនការអភិវឌ្ឍន៍ ។

ម្យ៉ាងវិញទៀតសកម្មភាពទាំងនេះក៏ជាការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ ក៏ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនេះ​ លោកបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំនិងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀតឲ្យបានគ្រប់គ្នា។

លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះដែរអាជ្ញាធរដែនដីកងកម្លាំងរួមជាមួយប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងគ្រិស្តបរិស័ទក្នុងប្រទេសនិងក្រៅប្រទេស ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print