ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៉ីនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល) ដទៃទៀត នៅក្នុងប្រទេសមួយ ឬតំបន់មួយ។
លោកបន្តថា, រដ្ឋាភិបាលឌីជីថល ផ្តល់នូវឱកាសថ្មី សម្រាប់ភាពងាយស្រួលនិងដោយផ្ទាល់របស់ប្រជាពលរដ្ឋនិងបុគ្គលដទៃទៀតក្នុងការផ្តល់លទ្ធភាពលុកចូលចូលទៅប្រើប្រាស់សេវាសាធារណៈដែលផ្តល់ដោយរដ្ឋ និងសម្រាប់រដ្ឋផ្តល់សេវាសាធារណៈដោយផ្ទាល់ទៅឲ្យប្រជាពលរដ្ឋ។
ន័យនៃរដ្ឋាភិបាលអេឡិកត្រូវនិកនេះ គឺជាការធ្វើអន្តរកម្មឌីជីថល រវាងប្រជាពលរដ្ឋ និងរដ្ឋរបស់ពួកគេ ដែលហៅថា C2G : Citizen to Government, រវាងរដ្ឋមួយនិងរដ្ឋដទៃទៀត ដែលហៅថា G2G : Government to Government, រវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ដែលហៅថា G2C : Government to Citizens, រវាងរដ្ឋនិងបុគ្គលិករបស់ខ្លួន ដែលហៅថា G2E : Government to Employees, និងរវាងរដ្ឋនិងធុរកិច្ចជនឬអ្នកជំនួញ ដែលហៅថា Government to Businesses/commerce ។
ម៉ូដែលនៃការផ្តល់រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក អាចចែកចេញជាប្រភេទ ដូចតទៅ៖
១) អន្តរកម្មឌីជីថលនៃទំនាក់ទំនងរបស់ប្រជាពលរដ្ឋជាមួយនឹងគ្រប់ជាន់ថ្នាក់នៃរដ្ឋ (ទីក្រុង/ខេត្ត/ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ)
២) ការសម្របសម្រួលឲ្យប្រជាពលរដ្ឋចូលរួមនៅក្នុងអភិបាលកិច្ច ដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ដូចជា ការប្រើប្រាស់កុំព្យូទ័រ និងវែបសាយ
៣) ការធ្វើវិស្វកម្មឡើងវិញនូវដំណើរការពាណិជ្ជកិច្ច (Business Process re-engineering- BPR)
លោក Brabham and Guth (2017) បានធ្វើបទសម្ភាស៍ជាមួយនឹងអ្នករៀបចំភាគីទី៣ នៃឧបករណ៍រដ្ឋាភិបាលអេឡិកត្រូនិក នៅក្នុងប្រទេសអាមេរិកខាងជើង អំពីគំនិតទាំឡាយនៃការធ្វើអន្តរកម្មអ្នកប្រើប្រាស់ ដែលពួកគេបានបង្កើតទៅជាបច្ចេកវិទ្យារបស់ពួកគេ ដោយរាប់បញ្ចូលនូវតម្លៃវឌ្ឍនភាព ការចូលរួមគ្រប់ទីកន្លែង ភូមិសាស្រ្ត និងកម្មវិធីសិក្សាជាសាធារណៈ។
ន័យដទៃទៀត វង្វេងចេញពីគោលគំនិត ដែលថាបច្ចេកវិទ្យា គឺជាកម្មវត្ថុ និងកំណត់ថា ភាពធម្មតានៃរដ្ឋាភិបាលអេឡិកត្រូនិក ជាអ្មកសម្របសម្រួល ឬ ឧបករណ៍ និងការឆ្លុះបញ្ចាំងទៅលើការផ្លាស់ប្តូរជាក់លាក់នៅក្នុងបញ្ហាផលរដ្ឋបាលសាធារណៈ។
ការផ្លាស់ប្តូរនៃរដ្ឋាភិបាល គឺជាឲ្យន៏យដែលបានបង្កើតដោយអ្នកជំនាញបច្ចេកវិទ្យាឈ្មោះ Mauro D. Ríos នៅក្នុងការស្រាវជ្រាវរបស់គាត់ក្នុងការឲ្យន័យនៃរដ្ឋាភិបាលអេឡិកត្រូនិក គាត់ថា «រដ្ឋាភិបាលឌីជីថល ឬ Digital Government គឺជាមាគ៌ាថ្មីមួយនៃស្ថាប័ន និងការគ្រប់គ្រងនៃកិច្ចការសាធារណៈ ដែលនឹងណែនាំឲ្យស្គាល់នូវដំណើរការផ្លាស់ប្តូរវិជ្ជមាន នៅក្នុងការគ្រប់គ្រង និងរចនាបទរបស់ខ្លួននៃអង្គការលេខ បូកបន្ថែមនូវតម្លៃ ដើម្បីទម្រង់ការណ៍ និងសេវាត្រូវបានផ្តល់, ឆ្លងកាត់ការណែនាំនិងបន្តភាពសមស្របនៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលជាអ្នកសម្របសម្រួលនៃការផ្លាស់ប្តូរទាំងនេះ៕
ដោយ : សិលា