ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៩​នាក់​ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែសីហា

ចែករំលែក៖

​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​២៩​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៩​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៤​ករណី​ ឃាត់មនុស្ស​ ៨​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់មនុស្ស​ ២​នាក់​ ,បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់មនុស្ស​ ១​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ១៨​នាក់​(​ស្រី​ ៤​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៨​ ខែសីហា​ រួម​មាន​៖​មេ​តំ​ហ្វេ​តា​មីន​(​ម៉ាទឹកកក​)ស្មេីនិង​ ៣៥,១៥​ក្រាម​ និង​៦​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៨​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៤​នាក់​។​ 

២​ /​ កំពង់ឆ្នាំង​៖​ បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ០,៦៨​ក្រាម​។​ 

៤​ /​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៥​ /​ ពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៣,២៧​ក្រាម​។​ 

៦​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៤​នាក់​ ស្រី​ ៤​នាក់​។​ 

៧​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៣១,២០​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៥​កញ្ចប់​តូច​ ៕​ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print