នគរបាលនៃស្រុកបវេលនាំខ្លួនអ្នកលេងល្បែង​ស៊ីសងខុសច្បាប់ចំនួន​១៤នាក់ធ្វេីការអប់រំណែនាំឱ្យវិលទៅមូលដ្ឋានវិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃ​ អាទិត្យ ៣កេីត ​ខែ​ភទ្របទ​ឆ្នាំខាលចត្វាស័​ក ​ព.​ស.២៥៦៦ ត្រូវនឹង​ថ្ងៃទី​២៨ ​ខែសីហា ឆ្នាំ២០​២​២ វេលា​ម៉ោង១០និង​ ០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្ន​ង​ការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ រួមនឹងយោបល់លោកវរ​សេ​នី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ​លោ​កវរ​សេនីយ៍ឯក សុខ​ សារិន​  អធិ​ការនគរ​បាលស្រុកបវេល​ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិ​ការ​ដ្ឋាននគរបាលស្រុករួមជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល​ បាន​បង្ក្រាប ករណីលេងល្បែងស៊ីសងខុស​ច្បាប់​(បៀរ)បានចំនួ​ន​០២ករ​ណីស្ថិតក្នុងឃុំបវេល ស្រុកបវេល​ ខេត្តបាត់ដំបង ក្នុងនោះបាននាំខ្លួនមនុ​ស្សចំនួន១៤​នាក់ស្រីនិងដកហូតបានបៀរនិងសម្ភារៈមួយចំនួន។

ក្រោយពីសមត្តកិច្ចនាំខ្លួនស្ត្រីៗមកធ្វេីការ​សាក​សួរ​នៅអធិការ​ដ្ឋាននៃស្រុកបវេលរួចមកត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សក​ម្ម​ភា​ពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមក​ធានាត្រឡប់ ទៅមូល​ដ្ឋានវិញ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print