លោក Pep Guardiola ត្រូវបានផ្តល់នូវទឹកប្រាក់ក្នុងតម្លៃ១០០លានផោនក្នុងខែមករាដើម្បីគ្រោងទិញតារាឆ្នើមៗក្រោយពីការប្រកួត World Cup នៅកាតាចប់។ ប្រធានក្លិប Manchester City ទទូចថា នឹងមិនមានការមកដល់យឺតទេ មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃព្រហស្បតិ៍នេះ។ នោះគឺបើទោះបីជាការចំណាយរដូវក្តៅរបស់ពួកគេចំនួន១០៤លានផោនគឺជាផ្នែកមួយទាបបំផុតរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែប្រធានក្លិបរូបនេះត្រូវបានគេធានាឡើងវិញថា មូលនិធិសំខាន់ៗនឹងអាចរកបានប្រសិនបើគាត់ចង់បានការពង្រឹងនៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់។
ក្លិប Man City បាននាំយក Erling Haaland, Kalvin Phillips, Sergio Gomez និង Julian Alvarez ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែពួកគេបានដាក់ប្រាក់ជិត២៥០លានផោនក្នុងការលក់ចាប់តាំងពីខែមករា បន្ទាប់ពីការចាកចេញជាច្រើនរួមមានRaheem Sterling, Gabriel Jesus និង Oleks Zinchenko ។
លោក Pep ឥឡូវនេះមានក្រុមស្នូលដែលមានកីឡាករវ័យចំណាស់១៨នាក់ប៉ុណ្ណោះ ហើយទោះបីជាគាត់មានកីឡាករវ័យក្មេងដូចជា Cole Palmer និង Rico Lewis ក៏ដោយ ក៏កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអាចនឹងលែងមានទម្រង់លេងល្អ ប្រសិនមិនបានបង្ហាញខ្លួនក្នុងការប្រកួតរដូវកាលនេះញឹកញាប់ ។
កាលពីដើមសប្តាហ៍កន្លងទៅ Palmer ត្រូវបានក្លិប Borussia Dortmund ដេញតាមក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ប៉ុន្តែលោក Guardiola មានការស្ទាក់ស្ទើរក្នុងការបញ្ជូនតារាបាល់ទាត់អាយុក្រោម២១ឆ្នាំរបស់អង់គ្លេសដែលមានចំណាត់ថ្នាក់ខ្ពស់ដែលអាចប្រតិបត្តិការទាំងស្លាប ឬជាកីឡាករលេខ១០។
លោក Guardiola បានប្រកាសបន្ទាប់ពីការប្រកួតចុងសប្តាហ៍មុនថា Erling Haaland កើតមកដើម្បីរកគ្រាប់បាល់ដូចដែលគាត់បាននិយាយថា “ Erling Haaland បានធ្វើអ្វីដែលគាត់បានធ្វើតាំងពីគាត់មក។ គាត់បានធ្វើអ្វីដែលគាត់បានធ្វើពេញមួយជីវិតរបស់គាត់នៅក្នុងទីក្រុង Salzburg និងគ្រប់ទីកន្លែងដែលគាត់មាន។ តើគាត់ស៊ុតបញ្ចូលទីបានដែរឬទេទល់នឹងក្រុម? ”។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ ៣–៣ កាលពីសប្តាហ៍មុនជាមួយនឹងក្រុម Newcastle ក្រុម Man City បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ នៅពេលដែលក្រុមនេះយកឈ្នះក្រុម Crystal Palace កាលពីថ្ងៃសៅរ៍ ក្នុងលទ្ធផល ៤ទល់២ ដែលកីឡាករBernardo Silva រកបាន១គ្រាប់ និង Erling Haaland រកបាន៣គ្រាប់ម្នាក់ឯងដើម្បីនាំចំនួនសរុបគ្រាប់បាល់របស់គាត់កើនឡើងដល់៦គ្រាប់នៅ Premier League ៕ (រូបភាព ៖ the sun)