សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរ ចៅ លីម តិចម៉េង ឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol»

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអរសាទរចំពោះបេក្ខជន លីម តិចម៉េង ដែលឈ្នះជាម្ចាស់ពានកម្មវិធី «Cambodian Idol» រដូវកាលទី៤។ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ បានសរសេរថា៖ «សូមអបអរសាទរ​ ចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។

នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន មិនត្រឹមតែតាមដានប៉ុណ្ណោះទេថែមទាំងចូលឆ្លើយនឹង Comments របស់បងប្អូនប្រជាពលរដ្ឋថែមទៀត។ 

មានអ្នកខ្លះComment ចូលសួរសម្តេចថា, ស័ក្តិសមណាស់ សម្តេចពុក ! សម្តេចតេជោបានឆ្លើយតបថា, ជោគជ័យត្រូវបានទៅលើអ្នកឈ្នះ គឺជាក្រឹត្យក្រមនៃការប្រឡង , សំណួរទៀតថា, សម្តេចមើល Cambodian idol ដែរ , សម្តេចតេជោតបថា, ស្រុកទេសរីកចម្រើន រហូតមានការចាត់តាំង ប្រឡងចម្រៀងលំដាប់ពិភពលោក។ មានពេលមើលគួរតែមើលដើម្បីជាការលើកទឹកចិត្ត។ អ្នកខ្លះ Comment ថា, សម្តេចពុក ហ្វេន តិចម៉េងដែរម៉ងហ្នឹង ! សម្តេចមានប្រសាសន៍ថា, ពុកអាព្យាក្រិត្យអត់បោះឆ្នោតអោយអ្នកណាទេ តែគាំទ្រ នឹងកោតសរសើរអ្នកឈ្នះ។ ពាក់ព័ន្ធនឹង Comment ថា, សម្ដេចពុក ក៏មិនទាន់សម្រាកដែរ រង់ចាំអ៊ុតលទ្ធផលជាមួយកូនៗ ចៅៗដែរ , សម្ដេចមានប្រសាសន៍តបថា, ធម្មតាពុកមិនដែលសម្រាកមុនម៉ោង 12:00 យប់ទេ។ Comment ខ្លះទៀតសរសេរថា, សម្តេចពុក សង្ស័យតែបោះឆ្នោតឲ្យ តិចម៉េង ដែរហើយ ! សម្ដេចមានប្រសាសន៍ឆ្លើយតបថា, ពុកអព្យាក្រិត្យអត់បោះឆ្នោតឲ្យអ្នកណាទេ តែគាំទ្រនិងកោតសរសើរអ្នកឈ្នះ។ 

សូមបញ្ជាក់ផងដែរថា, ក្នុងការ​បង្ហាញ​សមត្ថភាព​ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២ ពី​សំណាក់​បេក្ខជន ​លីម តិច​ម៉េង កាន់តែ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ​ឃើញច្បាស់​ពី​សមត្ថភាព ទេពកោសល្យ​ក្នុង​វិស័យ​សិល្បៈ របស់​កំលោះ​តូច​រូប​នេះ ក្រៅពី​មាន​អត្តចរិត​ល្អ​, ប្រវត្តិ​គ្រួសារ​កម្សត់​ហើយ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រការ​នេះ​ហើយ ទើប​ពេល​បេក្ខជន មកពី​ខេត្តកំពង់ចាម​រូបនេះ ​លើក​ពាន ត្រូវបាន​មហាជន រួមទាំង​បុគ្គល​ល្បី​ៗ ​រហូត​ថ្នាក់ដឹកនាំ​ចូលរួម​អបអរសាទរ​នោះ​។ ងាក​មក អ្នកខ្លះ មិន​ត្រឹមតែ​ចូលរួមអបអរសាទរនោះទេ ថែមទាំង​ប្រកាស​ឧបត្ថម្ភ​ថវិកា​ដល់​កំលោះ​តូច​រូបនេះ​ថែម​ទៀតផង​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានប្រជាពលរដ្ឋយើងជាច្រើន បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ថា «​ជយោ លីម តិច​ម៉េង អ្នក​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​ជាប់​ហើយ​។ មិនដែល​តាមដាន​ទេ​លើក​ទី១ ដោយសារ​អ្នក​បុសខ្នុរ​ចូលរួម​ប្រឡង​។ ជីវប្រវត្តិ​គ្រួសារ​គាត់​កម្សត់​ណាស់​, ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print