សកម្មភាព ស.ស.យ.ក. ទូទាំងប្រទេស សម្រាប់ថ្ងៃ ២៥- ២៨ ខែសីហា ឆ្នាំ ២០២២

ចែករំលែក៖

👉 ខេត្តព្រៃវែង៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២នេះ សមាជិក សមាជិកា ស.ស.យ.ក.ស្រុក-ឃុំ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាយកថ្មមិច ជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ៤០០ម៉ែត្រ ក្រោមការឧបត្ថម្ភរបស់លោក ស សុខា និងលោកស្រី ស្ថិតនៅក្នុងភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

👉វិស័យរ៉ែ និងថាមពល៖ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ និស្សិត​ជ័យលាភីចំនួន​ ១០រូប​ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ដែលត្រូវបានជ្រេីសរេីសតាមរយ:ការធ្វេីតេស្តចំណេះដឹង​ បានទទួលឱកាសធ្វេីទស្សនកិច្ចសិក្សាទៅកាន់​ វារីអគ្គិសនី​ស្ទឹងតាតៃ​ ដែលដឹកនាំដោយ​ លោក ជី ច័ន្ទរស្មី ប្រធាននាយកដ្ឋានវារីអគ្គីសនីនៃអគ្គនាយកដ្ឋានថាមពល​ ក្រសួងរ៉ែនិងថាមពល​ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពល តំណាង​ លោក ស៊ុយ ឌីម៉ង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពល។ 

 👉ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដូចខាងក្រោម៖ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ពង្រឹងការងារ ស.ស.យ.ក. ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ។ ក្នុងឱកាសនោះឯកឧត្តមប្រធានបានជម្រុញឲ្យ ស.ស.យ.ក. ស្រុកទាំងពីរបង្កើនសកម្មភាពច្នៃប្រឌិតបន្ថែមទៀតដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណតម្លៃនៃការអភិវឌ្ឍមូលដ្ឋានប្រជាធិបតេយ្យ និងសេដ្ឋកិច្ច ។ 

👉ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅបន្ត ក្រោមអធិបតីភាព លោក ហេង ពិទូ ប្រធាន ស.ស.យ.ក ខេត្តកំពង់ឆ្នាំង។

 

👉ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២  

លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរបស់ ស.ស.យ.ក. ខេត្ត ដើម្បីពិភាក្សា និងសម្រេចលើរបៀបវារៈមួយចំនួន។ 

👉ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ សមាជិក ស.ស.យ.ក.ស្រុកបាណន់ បានចូលរួមកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាព អបអរសាទពិធីបុណ្យភ្ជុំបិណ្ឌ ឃុំតាគ្រាម វ័យចំណាស់បុរស វ័យចំណាស់នារី និងកុមារ នៅទីលានបាល់ទាត់ឃុំតាគ្រាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃុន សំបូរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ 

👉វិស័យធម្មការ និងសាសនា៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ សមាជិក-សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធម្មការនិងសាសនា បានចូលរួម «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម»ព្រះធម៌ លើប្រធានបទ “បញ្ញាវគ្គ” ក្រោមអធិបតីភាពលោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មានការនិមន្តព្រះសង្ឃគណៈមហានិកាយ៣អង្គ ជាធម្មកថិកាចារ្យ ដើម្បីសម្តែងព្រះធម៌ទេសនា នៅទីស្តីការក្រសួងធម្មការនិងសាសនា។  

👉ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ជឿន វិចិត្រ សមាជិកគណកម្មាធិការ ស.ស.យ.ក ខេត្ត និងជាប្រធាន ស.ស.យ.ក ស្រុកស្វាយលើ បានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុកស្វាយលើ ចំនួន ២០នាក់ ចូលរួមបើកកម្មវិធីប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់រដ្ឋបាលស្រុកស្វាយលើ ឆ្នាំ២០២២។  

👉ខេត្តតាកែវ៖ យុវជន ស.ស.យ.ក. នៃវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្តតាសោម បានចូលរួមជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ នាំយក កង់និងសម្ភារៈសិក្សាមួយចំនួនដែលបានមកពីការចូលរួមជាថវិការបស់សិស្សានុសិស្សវិទ្យាល័យសម្តេចអគ្គមហាសេនាតេជោ ហ៊ុនសែន អង្គតាសោមប្រគល់ជូនប្អូនស្រីឈ្មោះ ខែត ស្រីអូន ជាសិស្សរៀនថ្នាក់ទី9″A” ដែលក្រុមគ្រួសារប្អូនមានជីវភាពខ្វះខាតជួបការលំបាក ដើម្បីសម្រួលឲ្យប្អូនមានមធ្យោយបាយធ្វើដំណើរមកសិក្សាបន្ត ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print