អាមេរិក៖ កៀរគរសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មរុស្ស៊ី តែខ្លួនឯងទិញទំនិញពីរុស្ស៊ីជាង៤ពាន់តោន

ចែករំលែក៖

រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទៅលើប្រទេសរុស្ស៊ី។មិនតែប៉ុណ្ណោះអាមេរិកបានកៀរគរ ប្រទេសជាមិត្តចូលរួមដាក់ទណ្ឌកម្ម រុស្ស៊ីទៀតផង ដោយឱ្យឈប់ទិញទំនិញពីរុស្ស៊ី។ ប៉ុន្តែផ្ទុយទៅវិញទំនិញរាប់ពាន់តោនពីរុស្ស៊ីបានចូលដល់កំពង់ផែនៅអាមេរិក ហើយនិងបានទៅដល់ដៃពលរដ្ឋអាមេរិកប្រើប្រាស់មានតម្លៃរាប់សិបពាន់លានដុល្លារ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក មាននាវាដឹកកុងតឺន័រយក្សមួយគ្រឿងបានចូលដល់កំពង់ផែ Baltimore ដោយនៅក្នុងកុងតឺន័រនោះមានឈើ ក្តារ អាលុយមីញ៉ូម …មានប្រភពមកពីប្រទេសរុស្ស៊ី ពីរោងចក្ររុស្ស៊ី ។
កន្លងមកប្រធានាធិបតីអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម ទ្រង់ទ្រាយធំទៅលើប្រទេសរុស្ស៊ី ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងមុខទំនិញដូចជា ត្បូងពេជ្រ ប្រេង ហ្គាស …ក្រោយពេលរុស្ស៊ីបើកការវាយប្រហារទៅលើទីតាំងក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែមានមុខទំនិញរាប់ពាន់មុខនាំចេញពីរុស្ស៊ី មិនស្ថិតនៅក្នុងការដាក់ទណ្ឌកម្មនោះមានតម្លៃរាប់សិបពាន់លានដុល្លារអាមេរិកបានចូលដល់កំពង់ផែអាមេរិក។
សារព័ត៌មាន AP បានផ្សាយថា មានទំនិញប្រមាណ៤០០០តោនបានចូលដល់ទឹកដីអាមេរិក ប៉ុន្តែចំនួននោះនៅតិចជាងមុនពេលរុស្ស៊ីធ្វើសង្គ្រាមនៅឆ្នាំ២០២១ដែលមានដល់ទៅ៦០០០តោន គឺបានថយចុះ១/៣ផងដែរ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកទៅលើរុស្ស៊ីនោះគឺសំដៅទៅលើទំនិញដែលអាមេរិកមិនត្រូវការចាំបាច់ពីរុស្ស៊ី ប៉ុណ្ណោះ ។ ប៉ុន្តែទំនិញចាំបាច់អាមេរិកនៅតែនាំចូលពីរុស្ស៊ីដដែល ។ ទាំងនោះហើយបានជាធ្វើឱ្យប្រទេសមួយចំនួនខឹងសម្បាយ៉ាងខ្លាំង ហើយងាកទៅពិភាក្សាជាមួយរុស្ស៊ីវិញ៕ ដោយធីរីណា

រូប​ថត​ :​ AP

រូប​ថត​ :Bloomberg

រូប​ថត​ :​REUTERS​

...

រូប​ថត​ :Rus Wood Export

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print