អាមេរិកត្រៀមលក់មីស៊ីលមានតម្លៃ១,១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់

ចែករំលែក៖

ក្រោយពេលអាមេរិកបញ្ជូននាវាពីរគ្រឿងឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់មក ក្នុងពេលនេះដែរប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន មានគម្រោងលក់អាវុធមានតម្លៃដល់ទៅជាង១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដែលភាគច្រើនជាមីស៊ីល។

សារព័ត៌មានហុងកុងនៅថ្ងៃទី ៣០ខែសីហាបានផ្សាយថា នៅក្នុងកិច្ចព្រមព្រៀងលក់អាវុធនោះមានមីស៊ីលប្រឆាំងនាវាបាញ់ពីលើអាកាស ចំនួន៦០គ្រាប់ ប្រភេទ AGM-84H មានតម្លៃជាង ៣៥៥លានដុល្លារ និងមីស៊ីល វាយប្រហារពីលើអាកាសទៅលើគោលដៅប្រភេទ AIM-9X Sidewinders ចំនួន១០០គ្រាប់មានតម្លៃជាង៨៥លានដុល្លារ។ ក្រៅពីនេះនៅមានប្រព័ន្ធរ៉ាដាតាមដានមានតម្លៃ៦៥៥លានដុល្លារផងដែរ។
គម្រោងលក់អាវុធទៅឱ្យកោះតៃវ៉ាន់នេះ ចាំបាច់ត្រូវទទួលបានការគាំទ្រអនុម័តពីគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភា និងរដ្ឋសភា អាមេរិក ក្រោយមកទើបបញ្ជូនទៅស្ថានប័នបង្កើតច្បាប់ទាំងពីរអនុម័ត។
គេហទំព័រ Deutsche Welle បានផ្សាយនៅថ្ងៃទី៣០ខែសីហាថា ការប្រឈមមុខតានតឹងនាពេលកន្លងមកជាការគំរាមកំហែងដល់កោះតៃវ៉ាន់ បង្ខំឱ្យរដ្ឋាភិបាលអាមេរិកត្រូវតែមានគម្រោងផ្គត់ផ្គង់អាវុធបន្ថែមសម្រាប់កោះតៃវ៉ាន់ដើម្បីទប់ទល់ការវាយប្រហារពីចិនដីគោក។
ពេលថ្មីៗនេះចិនបានបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងទៅក្បែរកោះតៃវ៉ាន់ ពិសេសក្រោយពេលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បំពេញទស្សនកិច្ចកោះតៃវ៉ាន់នៅដើមខែសីហានេះ ។ ចិនក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំបាញ់គ្រាប់ពិតពីគ្រប់ទិសនៅជុំវិញកោះតៃវ៉ាន់៕ ដោយ ធីរីណា

...

រូប​ថត​:​m.viettimes.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print