លោក ឃួង ស្រេង៖ក្រុងពាលីតាមបែបសាសនា មុននឹងចាប់ដំណើរការ សាងសង់ស្ពានអាកាស២កន្លែងបន្ថែម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានចូលរួម ពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ បើកការដ្ឋានសាងសង់ ស្ពានអាកាសពីរកន្លែងព្រមគ្នា នៅចំណុចប្រសព្វផ្លូវ៦០ ម៉ែត្រ ក្បាលផ្នល់ និងតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ត្រង់ចំណុចប្រសព្វ ផ្លូវ២០០៤ ។ ពិធីក្រុងពាលីនេះបានប្រព្រឹត្ត​ទៅនៅរសៀលថ្ងៃទី៣០ សីហា ២០២២។​

      តាមប្រពៃណីព្រះពុទ្ធសាសនាមុននឹងមានការសាងសង់សំណង់អ្វីមួយ ឬ សម្ពោធសមិទ្ធផលណាមួយដែលទើបបានសាងសង់រួច គេតែងប្រារព្ធ  ពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះសុំជួយបី បាច់ថែរក្សាអោយដំណើរការនៃការសាងសង់នោះសម្រេចបានជោគជ័យប្រកប ដោយសុវត្ថិភាព និងរីកចំរើនជារៀងរហូតទៅ។ពិធីក្រុងពាលីនេះធ្វើឡើងមុនមួយថ្ងៃមុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀតក្នុងរាជធានីភ្នំពេញគឺនៅព្រឹកថ្ងៃទី៣១សីហាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ស្ពានអាកាសទាំង២កន្លែងនេះរួមមានទី១នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថីព្រះមុន្នី វង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)។ទី២៖ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំងវរវៀងជ័យធិបតីស្រឹង្គារ គង់ សំអុល(ផ្លូវ២០០៤)។នេះជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខក្នុងរាជធានីភ្នំពេញ  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញនិយាយដោយឡែក មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ បំរើអោយសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៏,គ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសុំការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរតាមដងផ្លូវដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាល រាជធានីភ្នំពេញបានសម្រេចបិទចរាចរជាបណ្តោះអាសន្នដើម្បីបង្កឧិកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕

    សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print