កៅអីនាយករដ្ឋមន្ត្រីនៅទំនេរក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ

ចែករំលែក៖

ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwon បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅថ្ងៃទី៣០ខែសីហា ប៉ុន្តែកៅអីនាយករដ្ឋមន្ត្រីដែលលោកប្រាយុទ្ធ ចាន់អូចា អង្គុយរាល់កិច្ចប្រជុំនោះបានទុកនៅទំនេរ។

លោក Prawit Wongsuwon បានស្វាគមន៍អ្នកសារព័ត៌មានមុនពេលចូលទៅកាន់អគាររដ្ឋាភិបាលប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោកបានឱ្យដឹងថា លោកនឹងរក្សាទុកកៅអីនាយករដ្ឋមន្ត្រីនៅដដែលដើម្បី ជាការគោរពដល់លោកប្រាយុទ្ធ ចាន់អូចា ដែលនៅកាន់តំណែងនាយករដ្ឋមន្ត្រីនៅឡើយ ដោយគ្រាន់តែព្យួរការងារប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ លោក Prawit Wongsuwon បានឱ្យដឹងថា លោកអង្គុយនៅលើកៅអីឧបនាយករដ្ឋមន្ត្រីដដែល ។ ជាមួយគ្នានេះដែរ លោកប្រាយុទ្ធក៏បានចូលរួមប្រជុំ តាមអនឡាញផងដែរក្នុងតួនាទីជា
រដ្ឋមន្ត្រីការពារជាតិ ។
លោកប្រាយុទ្ធមិនបានថ្លែងអ្វីនៅក្នុងកិច្ចប្រជុំនោះឡើយ ដោយសារតែមិនមានអ្វីជាប់ពាក់ព័ន្ធនឹងក្រសួងការពារជាតិនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះ ។ ក្នុងពេលនេះដែរ ឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីបានអនុម័តកែតម្រង់មួយចំនួននៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីផ្តល់អំណាចដល់លោក Prawit Wongsuwon ក្នុងការសម្រេចផ្លាស់ប្តូរមន្ត្រីមួយចំនួនពាក់ព័ន្ធនឹងមូលនិធិ។
កាលពីថ្ងៃទី២៤ខែសីហា លោកប្រាយុទ្ធ ចាន់អូចា ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងនាយករដ្ឋមន្ត្រី ដោយសារតែក្រុមប្រឆាំង ចោទប្រកាន់តវ៉ាពីការ​ កាន់អំណាច របស់លោកប្រាយុទ្ធលើសពី៨ឆ្នាំ ផុតកំណត់តាមច្បាប់ធម្មនុញ្ញថៃ៕ ដោយ ធីរីណា

...

រូប​ថត​ :​ National Thailand.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print