ចោលផ្ទះសម្បែង ចោលការងារ កូនចៅអត់បានរៀនសូត្រ ដើម្បីមករស់នៅបែបនេះមិនមែនជាការរត់គេចពីហានិភ័យនោះទេ តែកំពុងតែរត់មករកហានិភ័យហើយ!

ចែករំលែក៖

ខេត្តសៀមរាប : ចោលផ្ទះសម្បែង ចោលការងារ មុខរបរកូនចៅអត់បានត្រូវសិក្សារៀនសូត្រ ដើម្បីមករស់នៅបែបនេះមិនមែនជាការរត់គេចពីហានិភ័យនោះទេ តែកំពុងតែរត់មករកហានិភ័យហើយ! គ្រាន់តែរឿងប្រឈមនឹងការផ្ទុះឆ្លងជំងឺកូវីដតែមួយមុខនោះគឺវាគ្រប់គ្រាន់នឹងប្រញាប់ចាកចេញពីទីនេះបាត់ទៅហើយ នេះមិនទាន់និយាយដល់ការចូលរួមគាំទ្រសកម្មភាពដែលត្រូវបានចាត់ទុកថាខុសច្បាប់ផង។ នេះជាការថ្លែងដោយ លោកឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប នៅយប់ថ្ងៃទី 30 ខែសីហាឆ្នាំ 2022

លោកអភិបាលស្រុកបានបញ្ជាក់ថា, ខាតទាំងជីវភាព ខាតទាំងអនាគត ខាតទាំងកេរ្តិ៍ឈ្មោះមុខមាត់ សមល្មមនឹងដល់ពេលបែរងាកក្រោយ ហើយហ៊ានទទួលស្គាល់ការពិត និងវិលទៅរកផ្លូវត្រូវវិញ ផ្លូវដែលប្រកបទៅដោយការរិះគិតពិចារណាត្រឹមត្រូវ។

លោកថ្លែងបន្តថា, មិនមានការបង្ខិតបង្ខំមិនឱ្យជឿលើជំនឿផ្ទាល់ខ្លួនណាមួយនោះទេ ហើយក៏មិនមានការហាមឃាត់មិនឱ្យជួបជុំខាងផ្នែកនយោបាយនោះដែរ តែអ្វីៗធ្វើឡើងត្រូវស្ថិតនៅក្នុងរង្វង់នៃក្របខណ្ឌច្បាប់ ហើយដាច់ខាតមិនត្រូវប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់សង្គម និងសុវត្ថិភាពសាធារណៈឡើយ។

លោកអភិបាលស្រុកលើកឡើងថា, លោកអភិបាលខេត្តបានបញ្ជាក់ច្បាស់ហើយថា៖  កុំភាន់ច្រឡំថានឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ ។ រដ្ឋបាលខេត្តនឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបិយជំនឿ​នោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print