មិនដឹងថាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីមានចែងបទល្មើសករណីម៉ូតូដែលបិទស្កុត ឬ ឡើងស៊េរីក៏ត្រូវប្រឈមនឹងការផាកពិន័យដែរ ឬយ៉ាងណានោះទេ? ប៉ុន្តែនៅក្នុងវីដេអូ ឃ្លីបរយៈប្រហែលជិត១នាទីដែលយុវជនម្នាក់បានបង្ហោះបង្ហាញឲ្យដឹងថា ម៉ូតូដែលបិទ ស្កុត បិទតែមត្រូវប្រឈមនឹងការផាកពិន័យ ។ ករណីនេះបានកើតឡើងនៅក្នុងភូមិ សាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ក្រោយពីបានមើលវីដេអូឃ្លីបនោះចេះតែដេកភ័យបុកពោះ ព្រោះខ្ញុំបាទទិញម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១៣ ប៉ុន្តែឡើងស៊េរីឆ្នាំ២០១៥ ។ ខ្ញុំភ័យ ខ្លាចថា ថ្ងៃណាមួយម៉ូតូរបស់ខ្ញុំក៏ត្រូវនគរបាលផាកពិន័យដែរ នៅពេលពិនិត្យឃើញថា វាជាប្រភេទម៉ូតូឡើងស៊េរី ។ បើយ៉ាងដូច្នោះមែនគួរតែចែងក្នុងច្បាប់ផងថា បទល្មើស បែបនេះត្រូវពិនិត្យជាប្រាក់ប៉ុន្មាន? មិនត្រូវទារតាមចិត្តដូចដែលយុវជនម្នាក់នោះជិះ ម៉ូតូដែលមានបិទស្កុតសបន្តិចនៅផ្នែកក្បាំងខាងមុខ ត្រូវនគរបាលទារផាកពិន័យ៣ម៉ឺុន រៀល ។ ដូច្នេះដើម្បីចៀសវាងបញ្ហាគួរតែប្រកាសឲ្យច្បាស់លាស់ ឬដាក់ចូលក្នុងច្បាប់ ចរាចរណ៍ផ្លូវគោកនោះផងទៅ ។
ហេតុអ្វីត្រូវ គំរាមមិនឲ្យគាត់ថតម៉ូតូរបស់គាត់? ឬវាជាចំណុចខ្សោយរបស់មន្ត្រីនគរបាលដែល មិនអាចគាបសីុបាន ហើយមិនចង់ឲ្យបែកធ្លាយរឿងអាម៉ាស់?
កាលពីប៉ុន្មានថ្ងៃមុនលោកនាយឧត្តមសេនីយ៍ នេត សាវឿន បានព្រមានមន្ត្រីនគរ បាលដែលប្រព្រឹត្តអំពើមិនគប្បី ។ ករណីបែបនេះនគរបាលគួរតែស្រាវជ្រាវរកឫសគល់ ហើយបង្ហាញលទ្ធផលឲ្យមហាជនបានដឹងផង ៕
ដោយ៖ សីលា