រថយន្តទំនើបHILUX REVOពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់និងស្ត្រីម្នាក់រួមដំណើរជាមួយគ្នាដោយរថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន១កង់ ហើយរថយន្តបង្កព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទាំងបែកកង់មុខខាងឆ្វេងបានប្រហែលជា២០០ម៉ែត្រក៏ទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុចភ្លើងស្តុបជលផល ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បើករថយន្តម៉ាកHILUX REVO ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A -9979 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់អស់១កង់។ រីឯរថយន្តបង្កបានព្យាយាមបើករត់ទាំងបែកកង់មុខផ្នែកខាងឆ្វេងរហូតដល់ខាងមុខស្ថានទូតជប៉ុន(ប្រហែល២០០ម៉ែត្រ)ទើបទៅមុខលែងរួច តែសំណាងល្អដែរដែលក្នុងហេតុការណ៍នេះមិនមានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print