កម្មវិធីទំនាក់ទំនងសង្គម Snapchat បានប្រកាសបន្ថែមមុខងារ Dual Camera

ចែករំលែក៖

ភ្នំពេញ៖ Snapchat ដែលជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនៅសហរដ្ឋអាមេរិកបានប្រកាសកាលពីពេលថ្មីៗនេះថា ពួកគេបានបន្ថែមនូវមុខងារថ្មីដែលអាចឱ្យអ្នកប្រើប្រាស់ថតយករូបភាពដោយប្រើកាមេរ៉ាទាំងមុខ ទាំងក្រោយរបស់ទូរសព្ទ iPhone ក្នុងពេលតែមួយបាន។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាព នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ។

ក្រុមហ៊ុនបានប្រកាសថា មុខងារនេះគឺជាវិធីមួយសម្រាប់ឱ្យអ្នកប្រើប្រាស់កម្មវិធីអាចចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលពួកគេកំពុងតែផ្ដិតយក។ លោកអ្នកអាចបើកប្រើមុខងារនេះបានដោយចូលទៅក្នុងកន្លែងកំណត់របស់កាមេរ៉ា ហើយអាចប្រើបានជាមួយវីដេអូ Snaps, Stories និង Spotlight។ មុខងារនេះត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះសម្រាប់អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS បន្ទាប់ពីក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធីទៅជំនាន់ 11.94.0.33។ សម្រាប់អ្នកប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុននិងដាក់ឱ្យប្រើប្រាស់មុខងារនេះនាពេលខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print