ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយករណីដុតផ្ទះ ពេលចេញមកវិញទើបបាន៩ខែដុតផ្ទះម្ដងទៀតត្រូវនគរបាលចាប់ខ្លួននៅស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល: កូនប្រុសចិត្តតិរច្ឆានម្នាក់ធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយ ករណីដុតផ្ទះម្ដាយរបស់ខ្លួន លុះចេញមកវិញបាន៩ខែ មិនរាងចាលទេបានដុតផ្ទះម្ដាយម្ដងទៀតខូចខាតស្ទើរតែទាំងស្រុង ទីបំផុតត្រូវបានសមត្ថកិច្ចស្រុកលើកដែកឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធីជាបន្តទៀត។ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣និង២០នាទី នៅចំណុចផ្ទះឈ្មោះ គា ហេង ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា ផ្ទះដែលកូនចិត្តតិរច្ឆានដុតបំផ្លាញចោលនោះសង់អំពីឈើ សសរបេតុង ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី មានទំហំ ៧,៥០ម ×១២ម ជារបស់ឈ្មោះ គា ហេង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល(ឃាត់ខ្លួន) ។
ប្រភពដដែលបន្តថា កន្លងមក កាលពីឆ្នាំ២០២១ ជនសង្ស័យខាងលើធ្លាប់បានជាប់ពន្ធនាគារខេត្តកណ្ដាលម្តងរួចមកហើយ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ(ដុតផ្ទះ) ហើយទើបត្រូវបានតុលាការសម្រេចដោះលែងឱ្យវិលត្រឡប់មកលំនៅឋានវិញទើបតែបាន៩ខែប៉ុណ្ណោះ ជនសង្ស័យក៏បានធ្វើសកម្មភាពដុតផ្ទះម្ដងទៀតបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុងតែម្ដង ដោយសារតែខឹងស្ត្រីជាម្ដាយមិនទុកលុយឱ្យចាយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print