សូមប្រុងប្រយ័ត្ន​! ខណៈ​មានជនខិលខូចបង្កើតគណនីតេឡេក្រាម យកឈ្មោះអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ននេះ​ គេសង្កេត​ឃើញថា​ មានជនខិលខូច​មួយ​ចំនួន​បានប្រេីប្រាស់និងបង្កើតគណនីតាមបណ្ដាញសង្គមនានា​ ដូចជាប្រព័ន្ធTelegram, Facebook យកឈ្មោះ​ថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមអង្គភាព​ ស្ថាប័ន​ ក្រសួង​ ក្នុង​គោល​បំណង​ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ទូទៅ​។ ​

ជាក់ស្ដែង​បេី​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី​៣០​ ខែសីហា​ ឆ្នាំ​២០២២ម្សិលមិញ​នេះ​ សូមជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ថ្មីៗនេះ មានជនមិនស្គាល់ អត្តសញ្ញាណបានយករូបថតរបស់ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ទៅបង្កើតគណនី ជាតេឡេក្រាម (Telegram) ក្នុងគោលបំណងមិនសុចរិត និងបានធ្វើការ ទំនាក់ទំនង (Chat) ទៅសាធារណជនមួយចំនួនដើម្បីបោកបញ្ឆោត តាមរូបភាពផ្សេងៗ។

...

ក្នុងន័យនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សូមជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងសាធារណជន ទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមបដិសេដទាំងស្រុងក្នុងករណីដែលមានឆបោក ឬប្រព្រឹត្តអំពើល្មើសក្នុងប្រការណាមួយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print