អ្នកវិទ្យាសាស្ត្រជប៉ុន បង្កើតកំណត់ត្រាជាតិថ្មី សម្រាប់ការរុករកក្នុងបាតសមុទ្រ

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រសួងបរិស្ថាន សម្រួលដោយ៖ លោក លន់ សារ៉ាត់ ផងបានបញ្ជាក់អោយដឹងថា, និងមានការអ្នកវិទ្យាសាស្ត្រជប៉ុនម្នាក់ ស្ថិតក្នុងចំណោមសមាជិកនៃក្រុមរុករកទឹកជ្រៅអន្តរជាតិ ដែលបានឈានដល់ជម្រៅ ៩៨០១ម៉ែត្រក្នុងបេសកកម្ម នាពេលថ្មីៗនេះ។ ការស្រាវជ្រាវក្រោមបាតសមុទ្រ បានចាប់ផ្តើមនៅជិតដែនទឹករបស់ជប៉ុន ចាប់តាំងពីថ្ងៃទី៥ ខែសីហា ហើយបានឈានដល់ចំណុចជ្រៅបំផុត នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០២២។

លោក Michibayashi Katsuyoshi ភូគព្ភវិទូជប៉ុន និងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Nagoya និងអ្នករុករកក្រោមបាតសមុទ្រជនជាតិអាមេរិក និងអ្នកបើកយន្តហោះ Victor Vescovo ស្ថិតនៅក្នុងនាវាមុជទឹក The Limiting Factor។

ការស្រាវជ្រាវបាតសមុទ្រទឹកជ្រៅលើកនេះ គឺជាកំណត់ត្រាថ្មីមួយសម្រាប់អ្នករុករកទឹកជ្រៅជប៉ុន ដែលមានជម្រៅ ចុះក្រោមជាង ៩៥៤៥ម៉ែត្រ របស់អ្នករូបវិទ្យាសមុទ្រជប៉ុន Sasaki Tadayoshi កាលពីឆ្នាំ១៩៦២។

អ្នកស្រាវជ្រាវ បានថតយករូបភាពនៃថ្ម និងទ្រង់ទ្រាយក្រោមបាតសមុទ្រផ្សេងទៀត ដែលពួកគេនឹងពិនិត្យយ៉ាងដិតដល់ ដើម្បីប្រមូលទិន្នន័យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ក្រុមនេះគ្រោងនឹងបន្តការរុករករបស់ខ្លួនរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print