មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ដឹកនាំកំលាំងចេញល្បាតត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា – វៀតណាម

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ អមដំណើរដោយ លោកមេបញ្ជាការរង នាយរងសេនាធិការ លោកមេបញ្ជាការ វរសេនាតូចលេខ១ វរសេនាតូចលេខ២ មេបញ្ជាការ ផ្នែកសឹករង ទាំង១០ មេបញ្ជាការ កងអនុសេនាធំ កងអនុសេនាតូច ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម លើភូមិសាស្ត្រទទួលខុសត្រូវ ចាប់ពីបង្គោលព្រំដែនលេខ៩៦ចាស់ ដល់បង្គោលលេខ២៧២ ក្នុងស្រុកអង្គរបូរី ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ។

លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់ នាយ និងពលទាហាន ដែលមានភារកិច្ចឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តចេញល្បាតជាប្រចាំ ពិសេសក្នុងរដូវទឹកឡើងនេះ ត្រូវសហការជាមួយស្ថាប័ននគរបាលជាតិ អាជ្ញាធរដែនដី និងភាគីមិត្ត វៀតណាម ត្រួតពិនិត្យអោយបានហ្មត់ចត់ និងដាក់សញ្ញាតាមបង្គោលព្រំដែន ដែលលិចមើលមិនឃើញ ពិសេសបង្គោលតម្រុយ និងបង្គោលបំពេញបន្ថែម ជៀសវៀង ទូក តូចធំ បើកបុកដោយចៃដន្យ ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានផ្តាំផ្ញើដល់នាយ និងពលទាហាន ដែលជាឆ្មាំការពារព្រំដែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងរដូវទឹកឡើងនេះ ពិសេសត្រូវប្រុងប្រៀប កំលាំង សម្ភារៈមធ្យោបាយ សម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ ដោយសារទឹកជំនន់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print