សេចក្តីជូនដំណឹងស្តីពី ការត្រៀមលក្ខណៈសង្រ្គោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វនៅរដូវវស្សា

ចែករំលែក៖

ភ្នំពេញ : អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ សូមប្រកាសជូនដំណឹងដល់កសិករចិញ្ចឹមសត្វឱ្យបាន ជ្រាបថា រដូវវស្សាចូលមកដល់ ទឹកជំនន់អាចកើតមានជាយថាហេតុនៅតំបន់មួយចំនួន ជាពិសេសតំបន់ជាប់មាត់ទន្លេ បឹង ស្ទឹង ព្រែកជាដើម ដែលជាកត្តាបណ្តាលឱ្យជំងឺឆ្លងសត្វអាចផ្ទុះឡើងផងដែរ ដូចនេះកសិករចិញ្ចឹមសត្វត្រូវត្រៀម លក្ខណៈសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វផ្សេងៗ ដូចជាទីទួលសុវត្ថិភាពមិនលិចទឹក ដែលនៅជិតបំផុត ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់និងមានអនាម័យល្អ ត្រៀមធ្នើសម្រាប់ដាក់សត្វ និងមធ្យោបាយ សម្រាប់សង្គ្រោះសត្វ ត្រូវតាមដានសុខភាពសត្វ និងក្នុងករណីមានសត្វឈឺត្រូវបំបែកចេញពីសត្វជា និងរាយការណ៍ ជាបន្ទាន់ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមន្ត្រីបសុពេទ្យ ដើម្បីចុះអន្តរាគមន៍ពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

ក្នុងករណីមានជំងឺឆ្លងរាលដាលសត្វ សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយៈទូរស័ព្ទលេខ០១២ ៤៨៣ ៥៧៨ និងលេខ០១២ ៩៥២ ៥១៨ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត តាមរយៈលេខទូរស័ព្ទដូចមានជូនភ្ជាប់។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងកសិករចិញ្ចឹមសត្វ ជ្រាបជាព័ត៌មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print