វិបត្តិកង្វះទឹកនៅអាមេរិក៖ ទឹកលិចគ្រប់ទីកន្លែងតែមិនអាចផឹកបានមួយតំណក់ណាឡើយ

ចែករំលែក៖

ទីក្រុង Jackson នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក កំពុងប្រឈមបញ្ហាជាច្រើនពាក់ព័ន្ធនឹងទឹក ។ ទឹកលិចនៅគ្រប់ទីកន្លែង ក្នុងទីក្រុង ប៉ុន្តែពលរដ្ឋមិនមានទឹកស្អាតសម្រាប់បរិភោគឬប្រើប្រាស់ នោះឡើយ ។

តាមសារព័ត៌មាន AP បានផ្សាយថា តំបន់ជាច្រើននៅក្នុងទីក្រុង Jackson បានលិចលង់ដោយ ទឹកជំនន់ ហើយពលរដ្ឋមិនមានទឹកផឹកនិងប្រើប្រាស់នោះឡើយ ។ កាលពីថ្ងៃទី៣០ខែសីហា គ្រោះទឹកជំនន់បានជន់លិចរោងចក្រផ្គត់ផ្គង់ទឹកស្អាត ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់។
នៅក្នុងទីក្រុង Jackson មានពលរដ្ឋប្រមាណ១៥០ពាន់នាក់រស់នៅប្រឈមនឹងកង្វះទឹកស្អាតក្រោយពេលមន្ទីរសុខាភិបាល ប្រកាសឱ្យពលរដ្ឋដាំទឹកឱ្យពុះសឹមយកមកផឹក ក្រោយរកឃើញទឹកអាចបង្កឱ្យមានជំងឺរាក។
លោក Derek Emerson ម្ចាស់ភោជនីយដ្ឋានក្នុងទីក្រុងបានលើកឡើងថា បញ្ហាទឹកស្អាតបង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពរកស៊ី ។ លោកបញ្ជាក់ទៀតថា លោកបានចំណាយប្រាក់រហូតដល់៣០០ដុល្លារក្នុងមួយថ្ងៃដើម្បីទិញទឹកបរិសុទ្ធយកមកប្រើប្រាស់ក្នុងខែសីហានេះ។
នៅថ្ងៃទី២៩ខែសីហា អភិបាលរដ្ឋ Mississippi លោក Tate Reeves បានបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលនៅក្នុងរដ្ឋនេះបានព្យាយាមដោះស្រាយទឹកស្អាតជូនពលរដ្ឋនៅក្នុងទីក្រុង Jackson៕ ដោយធីរីណា

រូប​ថត​ :AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print