អង្គការអន្តរជាតិអំពាវនាវដល់ប៉ាគីស្ថានបើកផ្លូវ សម្រាប់ជំនួយមនុស្សធម៌មកពីឥណ្ឌា

ចែករំលែក៖

អង្គការអន្តរជាតិជាច្រើន បានស្នើដល់ប្រទេសប៉ាគីស្ថាន បន្ថយការរិតត្បិតតាមព្រំដែនជាប់ប្រទេសឥណ្ឌា ដើម្បីផ្តល់លក្ខណៈងាយស្រួល ផ្តល់ជំនួយដល់តំបន់រងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន ។

នៅល្ងាចថ្ងៃទី ៣១ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន លោក Miftah Ismail បានឲ្យដឹងថា មានអង្គការផ្តល់ជំនួយអន្តរជាតិជាច្រើន បានស្នើដល់ប្រទេសប៉ាគីស្ថាន អនុញ្ញាតិឲ្យនាំចូលផលិតផលកសិកម្ម បន្លែ ផ្លែឈើ​ …ពីប្រទេសឥណ្ឌា ដើម្បីជួយដល់ពលរដ្ឋជាច្រើនកំពុង រងគ្រោះដោយទឹកជំនន់ ។
រដ្ឋមន្ត្រី Miftah Ismail បានឲ្យដឹងថា រដ្ឋាភិបាលប៉ាគីស្ថាន កំពុងតែពិចារណាកាត់បន្ថយការរិតត្បិត នៅតំបន់ព្រំដែនឥណ្ឌា ដែលបានបិទទ្វារកន្លងមក ដោយអនុញ្ញាតឲ្យបើកឡើងវិញដើម្បីទទួលជំនួយមនុស្សធម៌។ លោក Miftah Ismail បានលើកឡើងថា មានអង្គការមនុស្សធម៌ជាច្រើនបានស្នើរដ្ឋាភិបាលអនុញ្ញាតិ ឲ្យនាំជំនួយមានស្បៀងអាហារជាដើមពីប្រទេសឥណ្ឌាទៅកាន់ប៉ាគីស្ថាន ។
ក្នុងពេលនេះដែរ រដ្ឋាភិបាលមិនទាន់សម្រេចថាតើត្រូវបន្ថយរិតត្បិតដែរឬទេ ដោយរដ្ឋាភិបាលកំពុងតែប្រឹក្សាជាមួយ បណ្តាគណបក្សក្នុងសម្ព័ន្ធមិត្តកាន់អំណាច ថាតើត្រូវបើកព្រំដែនអនុញ្ញាតឲ្យជំនួយពីប្រទេសឥណ្ឌាចូលទៅទឹកដីប៉ាគីស្ថានដែរឬទេ។

គ្រោះទឹកជំនន់ នៅក្នុងប្រទេសប៉ាគីស្ថានបានជនលិច១/៣ផ្ទៃដីក្នុងប្រទេសនេះ សម្លាប់មនុស្សជាង ១១០០នាក់ ក្នុងនោះមានកុមារ ៣៨០នាក់ ។ ជាមួយគ្នានេះដែរអង្គការសហប្រជាជាតិ អំពាវនាវឲ្យផ្តល់ជំនួយជាទឹកប្រាក់១៦០លានដុល្លារជួយដល់ពលរដ្ឋនៅក្នុងប្រទេសនេះដែលជួបគ្រោះថ្នាក់ ៕

...

រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print