អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះដកហូតយកកេសវេចខ្ចប់គ្រឿងសមុទ្រចំនួន ៤០កេស រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ជា​ ពីសី​ អភិបាល​នៃគណៈអភិបាលខណ្ឌទួលគោក​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះដកហូតយកកេសវេចខ្ចប់គ្រឿងសមុទ្រចំនួន ៤០កេស រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ។

លោកអភិបាលខណ្ឌ​ បានឱ្យដឹងទៀតថា​ កាលពីវេលាម៉ោង​ ៤ទៀបភ្លឺថ្ងៃទី១ ខែកញ្ញានេះ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌ ចុះដកហូតយកកេសវេចខ្ចប់គ្រឿងសមុទ្រចំនួន ៤០កេស និងបានធ្វើកិច្ចសន្យាណែនាំអប់រំជាមួយម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រ រំលោភនៅលើចិញ្ចើមផ្លូវសាធារណៈ ។

ចំពោះ​កិច្ចសន្យាណែនាំអប់រំជាមួយម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រ ដោយមានខ្លឹមសារដូចខាងក្រោម ៖

– ហាមមិនឲ្យយកចិញ្ចើមផ្លូវដាក់តាំង ឬទំលាក់លក់របស់របរផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ នៅលើផ្លូវ ៥៩៨ ពិសេសទំលាក់ ឬចែកចាយគ្រឿងសមុទ្រលើចិញ្ចើមផ្លូវ ជាប់របងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី ២ កញ្ញា ២០២២ តទៅ។

– ប្រសិនបើមិនសហការ ឬនៅតែបន្តដាក់តាំង ឬទំលាក់នៅទីតាំងខាងលើដដែល នោះអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់ ដកហូតសម្ភារៈ ឬគ្រឿងសមុទ្រ មករក្សាទុក នៅរដ្ឋបាលខណ្ឌទួលគោក ដោយមិនទទួលខុសត្រូវលើការបាត់បង់ និងខូចខាតនោះឡើយ ។

ជាចុងក្រោយ ម្ចាស់អាជីវកម្មខាងលើ បានព្រមព្រៀង និងផ្ដិតមេដៃ លើកិច្ចសន្យាអប់រំណែនាំជាមួយ អាជ្ញាធរ រួចហើយផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print