ភ្នំពេញ៖ ថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២យ៉ាងដូច្នេះថា៖ នៅសល់តែ៣ថ្ងៃទៀតនឹងដល់ថ្ងៃប្រារពពិធីអបអរសាទរខួប១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា៖ ជាច្រើនលើកច្រើនសារួចមកហើយ ពេលដែលខ្ញុំនិយាយអំពីតួនាទីភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្សក្នុងកិច្ចការពារសុវត្ថិភាពជូនសម្តេចតេជោក្នុងនាមជាប្រមុខរាជរាជរដ្ឋាភិបាល និងក្រុមគ្រួសារ តែងតែមានអ្នកវិភាគ ឬអ្នកអត្ថាធិប្បាយមួយចំនួនបានធ្វើការវាយប្រហារថាខ្ញុំអនុវត្តខុសតួនាទីជាកងទ័ព។
កន្លងមកខ្ញុំមិនបានឆ្លើយតបទេ ទោះបីជាការចោទប្រកាន់ទាំងនោះគ្មានមូលដ្ឋានច្បាស់លាស់ក៏ដោយ។ ប៉ុន្តែលើកនេះ ខ្ញុំសូមផ្តល់ជាមតិឆ្លើយតបជាមុន ដើម្បីកុំអោយអស់លោកអ្នកវិភាគទាំងអស់ពិបាកបកស្រាយបញ្ហាដដែលនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចដែលបានធ្វើកន្លងទៅ៕
ដោយ៖ស តារា