អភិបាលខេត្តកំពង់ចាមដឹកនាំមន្ត្រីចុះបញ្ជាគ្រឿងចក្រដើម្បីសម្រួលចរន្តផ្លូវទឹក ខណៈជំនន់ទឹកភ្លៀងបានជន់លិចស្រែស្រូវរបស់ប្រជាកសិករ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះបញ្ជាគ្រឿងចក្រដើម្បីសម្រួលចរន្តផ្លូវទឹក ខណៈជំនន់ទឹកភ្លៀងបានជន់លិចស្រែស្រូវរបស់ប្រជាកសិករ ប្រមាណជាង៣០ ហិកតា ស្ថិតក្នុងភូមិពង្រ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមការងារដើម្បីចាត់ចែងការខាងលើឱ្យទទួលបានជោគជ័យ។

បន្ទាប់មកលោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិច បរិវេណសាលាឃុំ និងប៉ុសិ្តនគរបាលរដ្ឋបាលឃុំស្រម៉រ និងបានឧបត្ថម្ភថវិកាមួយចំនួនដើម្បីជួសជុលកែលម្អផ្លូវចូលនៅពេលទឹកស្រកឡើងវិញ។

ហើយនៅវេលាម៉ោង១២ ថ្ងៃត្រង់ដដែលនេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំក្រុមការងារបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលលូរំដោះទឹកនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ។ 

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យដំណើរការនៃការជួសជុលកែលម្អលូរំដោះទឹកខាងលើឱ្យមានភាពល្អប្រសើរ ស្របទៅតាមលក្ខណៈស្តង់ដា និងបទដ្ឋានបច្ចេកទេស ៕,អ្នកប្រមាញ់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print