ភ្នំពេញ : សែលតូច គឺជាណូដផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់វិទ្យុសែលលុយឡសដែលមានឋាមពលកម្រឹតទាប ដែលធ្វើប្រតិបត្តិការនៅក្នុងវិសាលគមន៍វិទ្យុមានអាជ្ញាបណ្ណ និងគ្មានអាជ្ញាបណ្ណ ដែលមានអត្រាកម្រិតពី ១០ម៉ែត្រ ទៅប្រមាណគីឡូម៉ែត្រ។ នេះជាការបញ្ជាក់ពី លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
លោកបន្តថា, នាបច្ចុប្បន្ននេះ FCC បានស្នើសុំឲ្យមានសែលតូចទាំងនេះដែលអាចផ្តល់ទំហំនិងកម្ពស់ ជាសេចក្តីណែនាំ ដើម្បីជួយកំណត់ឲ្យបានច្បាស់លាស់នូវគ្រឿងបរិក្ខារសែលតូចទាំងនេះ។ វាមានទំហំ «តូច» បើធៀបទៅនឹងសែលម៉ាក្រូ (MacroCell) ចល័ត ពីព្រោះមួយផ្នែក ពួកវាមានអត្រាកាន់តែខ្លីទៅៗ និងមួយផ្នែកទៀតពួកវាអាចកាន់កាប់ការសន្ទនាស្របគ្នាមួយចំនួន ឬ ដំណាក់កាល។
ដូចដែលប្រតិបត្តិករផ្តល់សេវាកំពុងតែស្វែងរកដង់ស៊ីតេបណ្តាញឥតខ្សែកំពុងមាន ដើម្បីផ្តល់សម្រាប់តម្រូវការទំហំទិន្នន័យនៃបណ្តាញជំនាន់ទី៥ (5G) សែលតូចទាំងនេះ បានបង្ហាញជាទស្សនៈនាខណៈនេះថាជដំណោះស្រាយក្នុងការអនុញ្ញាតការប្រើប្រាស់ឡើងវិញលើបន្ទាហ្វ្រេកង់ស៍វិទ្យុដូចគ្នា ជាមេតូដដ៏មានសារៈសំខាន់ក្នុងការបង្កើនសមត្ថភាពបណ្តាញសែលលុយឡា ទាំងគុណភាពទាំងភាពស្ងៀមស្ងាត់ជាមួយនឹងការរីកធំធាត់ឆ្លុះបញ្ចាំងទៅលើការប្រើប្រាស់បណ្តាញ LTE Advanced ៕
ដោយ : សិលា