ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣៧នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៥ករណីទូទាំងប្រទេស នៅថ្ងៃទី០១ ខែសីហានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៧នាក់ រួមមាន៖ ជួញដូរ ៩ករណី ឃាត់ ១៦នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ ,ប្រើប្រាស់ ៤ករណី ឃាត់ ១៩នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនិង ២០,៨៣ក្រាម និង២១កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១៣,៣២ក្រាម។
២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២២ក្រាម។
៤ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៧,២៩ក្រាម។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៧ / ស្វាយរៀង៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៩កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៩កញ្ចប់តូច ៕ដោយ៖ស តារា