ឃាត់ខ្លួនតំណាងគណបក្សលោកខឹម វាសនា៦នាក់​បញ្ជូន​ទៅស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

ចែករំលែក៖

ខេត្តសៀមរាប​៖ បើ​តាម​ការ​បញ្ជាក់​ពី​លោកវរសេនី​យ៍ទោ សុខ ម៉េ​ង​អ៊ា​ង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋាននគរបាល​ខេត្តសៀមរាប​បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ មនុស្ស​៦​នាក់ដែល​ជា​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) របស់លោក ខឹ​ម វាសនា ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រឹក​មិញនេះ​ បន្ទាប់​ពី​ក្រុម​គាត់​បាន​បំពាន​កិច្ចសន្យា និង​ធ្វើ​សកម្មភាព​ប្រឆាំងអ្នករាជការ​សាធារណៈ ដោយ​មិន​ស្ដាប់​តាម​ការ​ណែនាំ និង​មានការ​បង្ខាំង​មនុស្ស​មិន​ឱ្យ​ចាក​ចេញពី​ចម្ការ​លោក ខឹ​ម វាសនា ដែល​ស្ថិត​នៅ​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រូបនេះ​បានឱ្យដឹងទៀតថា​ ដំបូង​ឡើយ​អ្នក​ទាំង​៦​នាក់​នោះបាន​ចាក​ចេញពី​ដីចម្ការហើយ​ស្រាប់តែ​ព្យាយាម​ចូល​ទៅ​វិញ ក៏​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ឱ្យ​ចូល ក៏ធ្វើ​សកម្មភាព​ជេរ​ប្រមាថ​មក​លើ​សមត្ថកិច្ច​តែម្តង​។

លោកវរសេនី​យ៍ទោ សុខ ម៉េ​ង​អ៊ា​ង បាន​គូសបញ្ជាក់​ថា៖​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនខ្លួន​ស្ត្រី​ទាំង​៦​រូប​នេះទៅ​តុលាការ​ខេត្តសៀមរាបពី​បទ «​ប្រឆាំង​អ្នករាជការ​សាធារណៈ​» និង​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​» តាម​មាត្រា ៥០៤ និង​៥០៥​នៃ​ក្រមព្រហ្មទណ្ឌ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print