ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាក្រុមលេខាធិការ(កម្ពុជា-ថៃ) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា​នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ ​នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមលេខាធិការ(កម្ពុជា-ថៃ) ដើម្បីពិភាក្សាលើកិច្ចការងារចាំបាច់នានា សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក នៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំក្រុមលេខាធិការកម្ពុជា ពិភាក្សាជាមួយ ក្រុមលេខាធិការថៃ ដែលដឹកនាំដោយ លោក ឆៃយ៉ាវុធ ច័ន្ទថន លេខាធិការរងអចិន្ត្រៃយ៍ ក្រសួងមហាផ្ទៃថៃ តាមប្រព័ន្ធVideo Conference។

សូមបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូកម្ពុជា រៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា- ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

...

ដោយ ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print