យោធភូមិភាគពិសេស បានប្រារព្វពិធី ប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗតាមប្រព័ន្ធ ZOOM MEETING

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី ញ៉ែម សុបញ្ញាធី មេបញ្ជាការរងយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯកពូ សាបុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្ត្រ តាមប្រព័ន្ធZOOM MEETING ដល់អង្គភាពចំណុះយោធភូមិភាគពិសេស ។

នាឱកាសនោះ លោក អធិបតី បានអនុញ្ញាតឱ្យ លោក ឧត្តមសេនីយ៍ត្រីឈុន ឆុន នាយសេនាធិការរង យោធភូមិភាពពិសេស ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗជូនដល់តាមបណ្ដាអង្គភាពដែលបានចូលរួមប្រជុំតាមប្រព័ន្ធZOOM MEETING ទូទាំងយោធភូមិភាគពិសេស មានចំនួន៣៤ អង្គភាព សមាជិកចូលរួមចំនួន៩៣នាក់ ក្នុងឱកាសនោះ លោក ញ៉ែម សុបញ្ញាធី បានក្រើនរម្លឹកដល់យោធិនគ្រប់រូប ត្រូវគោរព និងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ចំពោះច្បាប់រដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់រដ្ឋ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងត្រូវគោរព អនុវត្តឱ្យបានត្រឹមត្រូវតាមបទបញ្ញត្តិ បទវិន័យ និងបទបញ្ជាផ្សេងៗរបស់កងទ័ព ។

លោក ឧត្តមសេនីយ៍ត្រី ញ៉ែម សុបញ្ញាធី ក៏បានលើកឡើង និងសង្កត់ធ្ងន់អំពីភារកិច្ចចំពោះមុខដែលថ្នាក់លើបានដាក់ជូន ត្រូវបង្កើនការយកចិត្តទុកដាក់ សហការគ្នាអនុវត្តតាមតួនាទីរបស់ខ្លួនម្នាក់ៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានជោគជ័យតាមផែនការកំណត់ ចូលរួមការងារកសាងអង្គភាព ការងារបង្កបង្កើនផល និងការងារចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក នៅតែបន្តការក្រើនរំលឹកជានិច្ចដល់យោធិនទាំងអស់ ត្រូវបន្តអនុវត្តនូវវិធានការរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អជាប្រចាំ និងថែរក្សារសុខភាពឱ្យបានល្អ ក្នុងរដូវវស្សានេះ ផងដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print