ប្រទេស​កម្ពុជា​ ​គឺជា​ជម្រក​របស់​ពានរ​ចំនួន​១៤​ប្រភេទ​ផ្សេងៗ​គ្នា​ហើយ​ពួក​វាទាំងអស់បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN

ចែករំលែក៖

ភ្នំពេញ​៖​ ប្រទេស​កម្ពុជា​ គឺជា​ជម្រក​របស់​ពានរ​ចំនួន​១៤​ប្រភេទ​ផ្សេងៗ​គ្នា​ដែល​ត្រូវបាន​ទទួលស្គាល់ ដែល​ឥឡូវនេះ​ពួកវា​ទាំងអស់​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រង​ការគំរាមកំហែង​។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ បាន​អះអាងកាលពីពេល​ថ្មីៗ​នេះ​។

​​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ ​បាន​បន្តថា អត្ថិភាព​របស់​ពួកវា​នៅតែ​បន្ត​ទទួលរង​នូវ​ការគំរាមកំហែង ហើយ​ការគំរាមកំហែង​ទាំងនេះ​កំពុងតែ​កើតមាន​កាន់តែខ្លាំង ទោះបីជា​ប្រភេទ​ទាំងនេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ក៏ដោយ​។ ជាក់ស្តែង​នៅ​ឆ្នាំ២០២២នេះ សូម្បីតែ​សត្វ​ស្វា​ក្តាម​និង​ស្វា​ត្រោស​ដែល​មើលទៅ​ហាក់ដូចជា​ឃើញ​មាននៅ​គ្រប់​ទីកន្លែង ក៏ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី ពី​ប្រភេទ​ងាយ​រងគ្រោះថ្នាក់ ទៅជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ផងដែរ​។

​បើទុកជា​មិនមាន​ប្រភេទ​ពានរ​ណាមួយ​ដែល​ត្រូវបាន​រកឃើញ​មាន​វត្ត​មានតែ​នៅ​កម្ពុជា​ក៏ដោយ តែ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​គឺជា​ជម្រក​ដ៏​សំខាន់បំផុត​នៃ​ចំនួន​ប្រជាសាស្ត្រ​របស់​ទោច​ម្កុដ ទោច​ថ្ពាល់​លឿង និង​ស្វា​កន្ទុយ​ស នៅលើ​ពិភពលោក ហើយ​ការរស់រានមានជីវិត​របស់​ពួកវា​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​គង់វង្ស​ដ៏​យូរអង្វែង​នៃ​ប្រភេទ​ទាំងនេះ​។​

...

សូមជម្រាបថា​ បច្ចុប្បន្ននេះ​នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ កំពុងផ្តល់​ជម្រក​ដល់​សត្វ​ពានរ​មួយក្រុម​តូច គឺ​ស្វា​ព្រាម ស្វា​ក្តាម ទោច​ម្កុដ និង​រញី​ប្រផេះ ដែល​ត្រូវបាន​ជួយសង្គ្រោះ​ពី​ការជួញដូរ​សត្វ​ចិញ្ចឹម​ខុសច្បាប់​។ ភាគច្រើន​នៃ​សត្វ​ទាំងនេះ​មិនអាច​លែង​ឱ្យទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​បានទេ​ព្រោះ​មាន​ហេតុផល​ជាច្រើន​ដែល​មិនអាច​លែង​បាន ប៉ុន្តែ​ឥឡូវនេះ​ពួកវា​មាន​ជម្រក​ជា​អចិន្ត្រៃយ៍ ប្រកបដោយ​សុវត្ថិភាព និង​ទទួលបាន​ការថែទាំ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​រប​ស់​យើង​ដែលមាន​ទីតាំងនៅ​ជិត​ទី​រួម​ខេត្តសៀមរាប​និង​ឧទ្យាន​បុរាណវិទ្យា​អង្គរ​៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print