គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ២០គ្រួសារ នៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ចែករំលែក៖

 ខេត្តព្រៃវែង ៖ នៅថ្ងៃទី២ ខែ កញ្ញា​ ឆ្នាំ២០២២ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ២០គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន ៦គ្រួសារ និងខូចខាតមធ្យម ចំនួន ១៤គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំអង្គររាជ្យ និងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៧:៣០នាទីយប់។

នាឱកាសនោះ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវសេចក្តីនឹករលឹករបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសាខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍  បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

លោក ប្រធានគណៈកម្មាធិការសាខា បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល។ 

ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូបកាកបាទក្រហម វិធានការបង្ការការរីករាលនៃជំងឺគ្រុនឈាម-គ្រុនឈីក អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) សរុបអ្នកចូលរួមចំនួន ៣៧នាក់ ស្រី ២៣នាក់។

សម្ភារៈផ្តល់ជូនរួមមាន៖ 

-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក តង់ ១ កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។ 

-រងគ្រោះមធ្យម (ប្រភេទ ខ) ១គ្រួសារ ទទួលបាន អង្ករ ២៥គ.ក កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីតអនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។

នាឱកាសនោះ លោក ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច បានជួយឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០,០០០រៀល ក្នុង ១គ្រួសារ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print