ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកញ្ញា ២ឆ្នាំ២០២២នេះ បានបង្ហាញពីសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ ” ផ្លូវសំខាន់មានសិទ្ធិ និងផ្លាកសញ្ញា ,ផ្តល់សិទ្ធិអាទិភាពឱ្យគេ ” តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ជាមួយគ្នានោះ ក្រសួងសាធារណការ កាលពីម្សិលមិញនេះ ក៏បានបង្ហាញពីផ្លាកសញ្ញាគ្រោះថ្នាក់៖ “ មានថ្មើរជើងឆ្លងកាត់, មានមនុស្សពិការឆ្លងកាត់ និងមានសត្វពាហនៈឆ្លងកាត់ “។
សូមជម្រាបថា ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕
ដោយ៖សហការី