អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២២
លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែសីហា ឆ្នាំ២០២២​ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ​ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន:​ និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់​ខ្ពស់​ ររបស់លោក បណ្ឌិត ចំពោះយោធាចារ្យ​ បុគ្គលិកសាលាទាំងអស់​ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ​ និងបានផ្តាំផ្ញេីសួរសុខទុក្ខជាប្រចាំផងដែរ​ ជាពិសេសសារជូនពរ​ ររបស់លោក មេបញ្ជាការ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។ លោកឧត្តមសេនីយ៍​ ក៏បានរំលឹកអំពីការថែរក្សាសុខភាពឲ្យបានល្អ​ និងបន្តអនុវត្តវិធានការ​ ៣កុំ​ ៣ការពារ​ បន្តទៀត។

យោធាចារ្យ​ បុគ្គលិកទាំងអស់​ មានសេចក្តីរីករាយ​ ប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ​ និងប្រកាសគាំទ្របេក្ខភាព​ លោក បណ្ឌិត​ ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ​ ព្រមទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ​ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៥ប្រការគឺ​ អាយុ​ វណ្ណៈ សុខៈ ពលៈ និងបដិភាណ:​ កុំបីឃ្លាងឃ្លាតឡេីយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print